ខេត្តស្ទឹងត្រែង៖ លោកអភិបាលនៃគណ:អភិបាលខេត្ត អញ្ជើញជាអធិបតេយ្យក្នុងអង្គសិក្ខាសាលា ស្តីពីការ ការពារទប់ស្កាត់ និងអភិរក្សធនធានជលផលឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានការអញ្ជើញចូលរួម លោកប្រធានមន្ទីរកសិកម្មខេត្ត នាយខណ្ឌជលផលខេត្ត និងមានការចូលរួមពីបណ្តាអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសហគមន៍ជលផល ទាំង៥២សហគមន៍ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនោះផងដែរ លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តបានអានរបាយការណ៍ ចរាចរណ៍ណែនាំ និងលទ្ធិផលនៃការអនុវត្តន៍បានកន្លងមក ក្នុងការទប់ស្កាត់ ការពារ និងបង្ក្រាប បទល្មើសជលផល ដែលអនុវត្តន៍បាន និងណែនាំក៏ដូចដាក់វិធានការ យ៉ាងតឹងរឹង ព្រមទាំងដាក់សំណួរ ចំលើយដល់ប្រជាសហគមន៍នេសាទ ដើម្បីរកកន្លឹះ ដើម្បីជួយអភិរក្ស ដើម្បីការពារឲ្យត្រីមេពូជន៍នៅគង់វង្ស ជាពិសេសទប់ស្កាត់ទៅលើជនខិលខូច លួចប្រើឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ។
លោកបញ្ជាក់ថា: ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដូចជាលោកអភិបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសលោកអធិការក្រុង និងស្រុក កងរាជអាវុធហត្ថ ទាហាន មន្ត្រីបរិស្ថានឧទ្យានុរ: ជាពិសេសទៅទៀតគឺប្រជាពលរដ្ឋខ្លួនឯង ត្រូវប្តូរពីប្រើឧប្បករណ៍នេសាទខុសច្បាប់ ត្រូវប្តូរមកនេសាទជាលក្ខណ:គ្រួសារវិញ ទើបថែត្រីមេពូជន៍ ឲ្យនៅគង់វង្ស និងសំប៊ូដូចកាលជំនាន់ដើម ។
ហើយលោកបន្តទៀតថា: ដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់ទៅទៀតនោះ លោកនិងជូនរង្វាន់ដល់បងប្អូនណាក៏ដោយ មិនថាសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋទូរទៅមានសិទ្ធិ រាយការណ៍ និងបង្ក្រាបទៅលើអ្នកនេសាទខុសច្បាប់បាននោះ លោកនិងជូនសាគុណ៥០ម៉ឺនរៀល ក្នុងម្នាក់ហើយលុយនោះគឺលោកចេញ៣០ម៉ឺនរៀល ២០ម៉ឺនរៀលទៀត គឺលោកប្រធានមន្ទីរកសិកម្មជាអ្នកបង្ក្រប់ ជារង្វាន់លើកទឹកចិត្ត ។
លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បានធ្វើរបាយការណ៍កំណត់មុខសញ្ញា ទៅលើជនប្រព្រឹត្តិបទល្មើស នេសាទខុសច្បាប់ តាមផ្ទះចំពោះអ្នកប្រព្រឹត្តិ ធ្វើប្រអប់សំបុត្រសម្ងាត់ បោះឆ្នោតជ្រើសតាំងអ្នកមានសមត្ថភាព ក្នុងការដឹកនាំក្រុមក្នុងភូមិ និងឃុំនិមួយៗ ហើយធ្វើឡើងនៅទីវត្តអារាមណាដែលសាកសិទ្ធ ។
ក្នុងនោះផងដែរប្រជាសហគមន៍ជាច្រើនបានលើកឡើង រួមទាំងអ្នកស្រីមេឃុំអូរម្រះ បានលើកឡើងរួមនិងសំណួរចាក់ដោត ហើយបកស្រាយជាច្រើនចំណុច នៅចន្លោះប្រហោងរបស់ជំនាញជលផលផងដែរ ព្រោះបញ្ហាស្មុកចាក់ស្រេះដោះមិនចេញ បង្ក្រាបហើយនៅតែមានបន្ត កើនឡើងមិនអនថយ បញ្ហាបទល្មើសនេសាទចេះតែកើតឡើងនោះ ។
-ទី១ ត្រូវបញ្ចប់ការដាក់ខែនិងយកថ្ងៃ ឬរាប់ក្បាលទូក យកលុយពីបទល្មើសនេសាទ -ទី២-ត្រូវបោសសំអាតនិងបញ្ឆប់បក្សពួគ ដូចជាកូនចៅ និងខ្សែស្រឡាយ លោកមេភូមិ ជាពិសេសកូនចៅលោកមេឃុំ ដែលហៀនបង្កើតឲ្យមានបទល្មើសនេះកើតទើង -ទី៣ ត្រូវទប់ស្កាត់ទូកនេសាទឆ្លងដែន ពីភូមិ ឃុំ ស្រុក ផ្សេងមិនឲ្យចូលដែនគ្រប់គ្រងរបស់ខ្លួននិមួយៗ ទើបងាយស្រួលគ្រប់គ្រងនិងទប់ស្កាត់បាន ហើយការនេសាទខុសច្បាប់ទើបកាត់បន្ថយ ។
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត លោកបានមានប្រសាសន៍ទៅកាន់ អង្គសិក្ខាសាលាទាំងមូល ព្រមទាំងដាស់តឿនដល់ សហគមន៍នេសាទ ឆ្មាំទន្លេ ឲ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារនិងថែរក្សាត្រីមេពូជន៍ ឲ្យគង់វង្សដើម្បីជាប្រយោជន៍ ដល់មនុស្សយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋយើងក្នុងខេត្តស្ទឹងត្រែងទាំងមូល ហើយសូមឲ្យបង្កើនការរឹតបន្តឹង និងបង្កើតគណ:បញ្ចាការឯកភាព ពីឃុំ ដល់ភូមិ សហគមន៍ជាក្រុម អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើពួគគេ ពេលចុះល្បាតម្តងៗ មិនត្រូវប្រើគោមិនឲ្យស៉ីស្មៅនោះទេ ។
លោកអភិបាលខេត្ត ក៏បានឆ្លើយតបទៅនិងការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្មខេត្ត ដែលលើកឡើងក្នុងការដៅផ្ទះជនសង្ស័យ ជាអ្នកប្រព្រឹត្តបទល្មើសនេសាទនោះ លោកមានប្រសាសន៍ថា មិនគួរធ្វើនោះទេ នេះវាអាចជះឥទ្ធិពលមិនល្អ ដល់មនុស្សល្អបរិសុទ្ធ ងាយស្រួលដល់ជនអគ្គតិ សាបព្រោះ និងប៉ះពាល់ដល់សិទ្ធបុគ្គល និងធ្វើឲ្យខូចអណាគត់អ្នកល្អ តែបើចង់បង្ក្រាប គឺបង្ក្រាបនៅក្នុងទឹក ឬបទល្មើសជាក់ស្តែងទើបជាការល្អ ៕ មាស សុផាត