ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីកាច់កម៉ូតូមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិត បានឃាត់ខ្លួនបុរសសង្ស័យ ជាជនជាតិវៀតណាមម្នាក់ ពាក់ពន្ធ័ករណីធ្វើសកម្មភាពលួចកាច់កម៉ូតូ តែមិនបានសម្រេច ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលា ម៉ោង៨និង៣០នាទីយប់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលស្ថិត ក្នុងភូមិបាវិតកណ្ដា​ល ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលជាជនជាតិ​វៀតណាម មិនត្រូវបានស្គាល់ឈ្មោះ និងទីលំនៅ ដោយសមត្ថកិច្ចសួរនាំ មិននិយាយស្ដីធ្វើដូចជាមនុស្សវង្វេងវង្វាន់ ។

ចំណែកម៉ូតូកាច់ក ម៉ាកហុង​ដា សេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល ១A-៨៧៨៥ កម្មសិទ្ធិរបស់​ឈ្មោះ សុ​ខ វិរៈ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជា​តិខ្មែរ មុខរបរបុគ្គលិ​កកា​ស៊ីណូ មានទីលំនៅភូមិ​អូ​តាគាំ​១ ឃុំទួលតាឯ​ក​ ស្រុ​កបាត់​ដំប​ង ខេត្តបាត់ដំបង ។

រីឯម្ចាស់ផ្ទះឈ្មោះ យូ យន់ ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតក្នុងភូមិបាវិតកណ្ដា​ល ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួ​ននៅប៉ុ​ស្តិ៍នគរបាលរដ្ឋ​បា​លបាវិត ដើម្បីបំពេញសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖