ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែជីវភាព ស្ត្រី២នាក់ម្តាយកូនធ្វេីការបម្រេីក្នុងដេប៉ូលក់គ្រឿងសំណង់យីហោ លឹមលីនី ថៅកែមិនបេីកលុយឲ្យ រត់សុំការអន្តាគមន៍ពីសាលាសង្កាត់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានរត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ បន្ទាប់ពីរូបគាត់២នាក់ម្តាយកូនចូលទៅធ្វេីអ្នកបម្រេីក្នុងដេប៉ូលក់គ្រឿងសំណង់មួយកន្លែង ដែលមានយីហោលឹម​ លីនី​  ទីតាំងនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។ 

ស្ត្រីខាងលេីមានឈ្មោះ សួន​ សុកន​ អាយុ៣៩ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ ភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ មានកូនស្រីឈ្មោះហែន​ រដ្ឋា​ អាយុ១៨ឆ្នាំ និងកូនប្រុសតូចៗទៀតក្នុងបន្ទុកគ្រួសារ ។ 

តាមការរៀបរាប់ពីស្ត្រីខាងលេីទាំងអួលដេីមកថា​ ដោយសារតែជីវភាពក្រីក្រ​ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩​ រូបគាត់ និងកូនស្រីបានមកធ្វេីការក្នុងដេប៉ូលក់គ្រឿងសំណង់យីហោលឹម​ លីនី​ ដោយធ្វេីជាអ្នកបម្រេី ។ 

ស្ត្រីរងគ្រោះបានបន្តថា​ ជារៀងរាល់ថ្ងៃរូបគាត់ និងកូនធ្វេីការចូលម៉ោង០៧ព្រឹក ចេញម៉ោង៥ល្ងាច​ បាយទឹកខ្លួនឯង​ ក្នុងមួយខែរូបគាត់និងកូន​ ត្រូវបានថៅកែឲ្យប្រាក់ខែ៤០០ដុល្លារក្នុងមួយខែ ។ 

ស្ត្រីខាងលេីបានបន្តទៀតថា​ ខណៈដែលរូបគាត់ និងកូនស្រីធ្វេីការបានចំនួន២១ថ្ងៃ ស្រាប់តែជិតដល់ថ្ងៃព្រះរាជ្រពិធីបុណ្យអ៊ុំទូកពេលនោះថៅកែបានប្រាប់ថា​ ចាំឲ្យសម្រាកចំនួន៣ថ្ងៃ ។ តែផ្ទុយទៅវិញ ពេលព្រះរាជពិធីបុណ្យបានចូលមកដល់ បែរជាថៅកែមិនឲ្យឈប់សម្រាកដោយឲ្យធ្វេីការដដែល​ ហេីយបានប្រាប់ថា គាត់ជាថៅកែ​ ការឈប់មិនឈប់នៅលេីគាត់ ។ 

រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា រូបគាត់បានធ្វេីដំណេីរមកសាលាសង្កាត់ចោមចៅទី៣​ ដេីម្បីសុំឲ្យអាជ្ញាធរជួយដោះស្រាយដោយគាត់សុំតែប្រាក់ខែគាត់ទេ ៕ សុខាសែនជ័យ


ចែករំលែក៖