ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ស្លាប់ សង្ស័យ​បណ្តាលមកពីជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់មកថា បុរសអ្នកភូមិម្នាក់ឈ្មោះ អេង តឺយ អាយុ៤៧ឆ្នាំ រស់នៅ ក្រុម៥ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្លាប់ភ្លាមៗដោយគាំងបេះដូង ក្រុមអ្នកភូមិមិនអាចជួយសង្គ្រោះបានឡើយ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមពលរដ្ឋដដែលបញ្ជាក់ថា ជនរងគ្រោះពុំមានជំងឺអ្វីក្នុងខ្លួនទេ ប៉ុន្តែនៅមុនពេលកើតហេតុ ជនរងគ្រោះមានកំហឹងជាមួយអ្នកជិតខាង ក៏ស្រាប់តែគាំងបេះដូងស្លាប់តែម្តង។ ទោះជាយ៉ាងនេះក្តី ករណីនេះរង់ចាំរបាយការណ៍ពីសមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យបញ្ជាក់ការស្លាប់បន្ថែម ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ នៅក្នុងទីប្រជុំជនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានមនុស្សស្លាប់ជាបន្តបន្ទាប់ រៀងរាល់ថ្ងៃ សរុប៥នាក់ហើយ គិតត្រឹមថ្ងៃ២៧ វិច្ឆិកា ២០១៩នេះ ក្នុងនោះ២នាក់ស្លាប់ដោយអំពើអត្តឃាត , ២នាក់ទៀតស្លាប់ដោយគាំងបេះដូង និងពលរដ្ឋម្នាក់ទៀតស្លាប់ដោយជំងឺ ប្រចាំកាយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖