ខេត្តកំពង់ចាម: មានករណីអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ១២យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលឲ្យផ្ទះឈើពីរខ្នងក្លាយជាចំណីព្រះអគ្គីនៅសល់តែផែះ និងធ្យូង ដោយសារ ទុស្សេកង្ហាល់ធ្លាក់កម្ទេចភ្លើងលើប៊ីដុងសាំង ។
មន្រ្តីនគរបាលស្រុកបាធាយពានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ុង ឡាង ប្រុសអាយុ ៧៨ឆ្នាំ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ទំហំ ៧ម៉ែត្រx៩ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារនិង ម្ចាស់ផ្ទះម្នាក់ទៀតឈ្មោះ ឡាង ថានី ហៅ គ្រោះ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅជាប់គ្នា ទំហំ ៦ម៉ែត្រx៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារលើ ក្រោមរៀបឥដ្ឋ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅកណ្តាលអធ្រាត្រថ្ងៃកើតហេតុ មានទុស្សេខ្សែភ្លើងកង្ហាល់ចេញពីផ្ទះទី១បណ្តាលឲ្យកម្ទេចភ្លើងធ្លាក់ត្រូវប៊ីដុងសាំងនៅខាងក្រោមផ្ទះក្លាយជាអណ្តាតភ្លើងពេញបន្ទុក ឆេះរាលដាលដល់ផ្ទះមួយខ្នងនៅក្បែរនោះតែម្តង ។ បន្ទាប់មកកម្លាំងនគរបាលស្រុកបានជួយសង្គ្រោះដោយបានប្រើប្រាស់រថយន្ពពន្លត់អស់អគ្គិភ័យចំនួន ៣គ្រឿងបាញ់ទឹកអស់ ៤រថយន្ត ទើបរល់ជាស្ថាពរ គ្រាដែលម្ចាស់ផ្ទះទាំងពីរខ្នងអះអាងថា បានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ក្រៅពីនៅតែខ្លួនទទេ ៕ ប្រាថ្នា