ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តធ្លាក់ប្រឡាយផ្ងារជើងក្នុងប្រឡាយរួចទៅបាត់ សមត្ថកិច្ចអត់ឃើញម្ចាស់មកស្ទូចយកមកទៅរក្សាទុក ម្ចាស់មកដល់សួរថាយករថយន្តខ្ញុំទៅណា?

ចែករំលែក៖

ខេតត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើងក្នុងប្រឡាយកាលពីរសៀល ថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយដំបូងស្មានថាមានមនុស្សស្លាប់ក្នុងរថយន្តនេះ តែក្រោយពិនិត្យបានដិតដល់អត់ឃើញមានមនុស្សម្នាក់ទ ក៏រាយការណ៏ប្រាប់អាជ្ញាធរមូលដ្ឋាន ហើយក្រោយមកសមត្ថកិច្ចបានសហការគ្នាទៅស្ទូចចេញពីប្រឡាយយកទៅរក្សាទុក ដើម្បស្វែងរកម្ចាស់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះម៉ាកតូយ៉ូតា កាមរីស្វិត ពាក់ស្លាកលេខ ភ្នំពេញ 2AA-9481។ រថយន្តនេះពេលស្ទូចរថយន្តនោះដាក់លើរថយន្តស្ទូចដឹកចេញពីកន្លែងកើតហេតុបានជាង ៥០០ម៉ែត្រ ក៏ស្រាប់តែឃើញម្ចាស់បានជិះរថយន្តស្ទូចមួយគ្រឿងផ្សេងទៀតទៅកាន់កន្លែងកើតហេតុនោះផងដែរ ហើយម្ចាស់បានឃាត់រថយន្ដស្ទូចសមត្ថកិច្ចឲ្យឈប់ ដោយអះអាងថា ខ្លួនជាម្ចាស់រថយន្តដែលបានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ និងបានរារាំងមិនឲ្យសមត្ថកិច្ចដឹករថយន្តរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកឡើយ ដោយគេបានសុំយករថយន្តនេះ ដឹកទៅធ្វើការជួសជុលដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ ថែមទាំងចោទសមត្ថកិច្ចថា ជាអ្នកលួចយកទូរស័ព្ទរបស់ខ្លួនដែលជ្រុះនៅក្នុងរថយន្ត រួចសុំឆែកទៅលើខ្លួនសមត្ថកិច្ចទៀតផង ហើយបន្តប្រាប់សមត្ថកិច្ចថា រថយន្តក្រឡាប់តាំងពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រួចខ្លួនដើរចោលរថយន្តរហូតមកដល់ម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ទើបត្រឡប់មករករថយន្តវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះរថយន្តនេះសមត្ថកិច្ចមិនព្រមប្រគល់ឲ្យម្ចាស់នោះឡើយ ដោយតម្រូវឲ្យអ្នកអះអាងជាម្ចាស់ យកយកឯកសារដែលពាក់ព័ន្ធ នឹងរថយន្តទៅបង្ហាញជូនសមត្ថកិច្ច ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមុនសិន ទើបខាងសមត្ថកិច្ចប្រគល់ជូនវិញ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះត្រូវបានគេប្រទះឃើញនៅក្នុង ប្រឡាយ តាំងពីម៉ោង ៩និង៣៥នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ រីឯអ្នកបើកបរមិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ម្ចាស់មានទីលំនៅឯស្រុកកំពង់ត្រឡាច។ មុនពេលកើតឃើញរថយន្តនោះ ចេញពីភូមិកងមាស ធ្វើដំណើរទៅស្រុកកំពង់ត្រឡាច លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងគល់អញ្ចាញនៅក្បែរផ្លូវរេចង្កូតធ្លាក់ចូលក្នុងប្រឡាយតែម្ដង ។ ពេលឃើញដូច្នេះ ម្ចាស់វារចេញពីរថយន្តចេញទៅបាត់ ៕ ប្រាថ្នា


ចែករំលែក៖