ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបញ្ចប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ , ក្លិបអ្នកកាសែតកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមចំនួន១៤ចំណុច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ នេះ ក្លិបអ្នកកាសែតកម្ពុជា ចេញសេចក្តីថ្លែងការណ៍ចំនួន១៤ចំណុច ក្រោយបញ្ចប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ។

សេចក្តីថ្លែងការណ៍រួមនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ បង្ហាញថា ក្នុងគោលដៅលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាពង្រឹងស្ថាប័នសារព័ត៌មាននៅកម្ពុជាដើម្បីដើរឲ្យទាន់ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យ ៤.០, វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា(វ.ន.ស.ក)លើកទី១៦ ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា បានលើកយកប្រធានបទ «សារព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» មកពិភាក្សា។

ក្រោយពីបានជជែក និង ពិភាក្សាគ្នាយ៉ាងផុលផុស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ ២០១៩ ដែលមាននិពន្ធនាយក បណ្ណាធិការ ចាងហ្វាងឬតំណាងសារព័ត៌មានចំនួន៩៥នាក់មកពី ៦៧អង្គភាពបានសម្រេច ចេញសេចក្តីថ្លែងការណ៍រួមដែលមាន១៤ចំណុចដូចខាងក្រោម ៖


ចែករំលែក៖