ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៤នាក់លួចយករថយន្តក្រុមហ៊ុនអនឡាញ និងលុយប្រមាណ៥០ម៉ឺនដុល្លារផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសរងគ្រោះជនជាតិចិនដែលជាបគ្គលិកក្រុមហ៊ុនអនឡាញម្នាក់បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងបាវិត ខណៈមានជនសង្ស័យជាជនជាតិចិន៤នាក់បម្រើការងារជាមួយគ្នាបានលួចយករថយន្ត និងទូដែកដាក់លុយប្រមាណ៥០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៩ ស្ថិតនៅចំណុច (អគារF)ក្នុងបរិវេណកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្តាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀង ។

ប្រភពប្រភពពីអធិការដ្ឋាននគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះវ៉ង វីឈាន​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​ចិន​មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មាន​ទីលំនៅ​ស្រុក​ហ្វូជៀន​ ខេត្ត​ហ្វូជៀន​ ប្ប្រទេសចិន ។

ចំណែកជនសង្ស័យមានឈ្មោះសូង ប៉ៃសិន​ (SONG BAIXIN) ភេទ​ប្រុស​អាយុ​២២ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អនឡាញ​ មាន​ទីលំនៅ​ ស្រុក​ហ៊ីឡុងចាំង​ ខេត្ត​ហ៊ីឡុងចាំង​ ប្រទេស​ចិន​ ។

ទូ២ឈ្មោះ​វ៉ង​ ប៉ាវអុី (WANG BAOYU) ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អនឡាញ​ មាន​ទីលំនៅ​ ស្រុក​ហ៊ីឡុងចាំង​ ខេត្ត​ហ៊ីឡុងចាំង​ ប្រទេស​ចិន​ ។

ទី៣ឈ្មោះ​លី​ ចាំងឈាន (LI ZHANQUAN) ភេទ​ប្រុស​អាយុ​២៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អនឡាញ​ មាន​ទីលំនៅ​ ស្រុក​ហ៊ីឡុងចាំង​ ខេត្ត​ហ៊ីឡុងចាំង​ ប្រទេស​ចិន​ និងទី៤ឈ្មោះ​ឈិង​ ឡឹស៊ាន (CHENG LESHAN) ភេទ​ប្រុស​អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អនឡាញ​ មាន​ទីលំនៅ​ ស្រុក​ចាំងស៊ូ ខេត្ត​ចាំងស៊ូ ប្រទេស​ចិន​ ។

ចំណែករថយន្តក្រុមហ៊ុនដែលត្រូវជនសង្ស័យលួច​ម៉ាក​VOLKSWAGEN MULTIVAN ពណ៌​ខ្មៅ​ ស្លាកលេខ ​ភ្នំពេញ ​2AZ-3908​ កម្មសិទ្ធិ​របស់​ឈ្មោះ​SU PEIYUAN ភេទ​ប្រុស​ និងលួច​យក​ទូដែក​ ដែល​មាន​ប្រាក់​ចំនួន​:៥០០,០០០​ដុល្លារ​ (ប្រាំ​សែន​ដុល្លារ​អាមេរិក​គត់​) ។

បើតាមជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុថ្ងៃទី៧ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង ៥និង១៥នាទី​ ទៀបភ្លឺ​ ជនសង្ស័យ​ទាំង​៤នាក់​ខាងលើ​ បាន​ធ្វើសកម្មភាព​លួច​យក​រថយន្ត​ របស់​ក្រុមហ៊ុន​០១​គ្រឿង និងលួច​យក​ទូដែក​ ដែល​មាន​ប្រាក់​ចំនួន​:៥០០,០០០​ដុល្លារ​ (ប្រាំ​សែន​ដុល្លារ​អាមេរិក​គត់​)​ នៅចំណុច(អគារF)ស្ថិតក្នុងបរិវេណកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្តាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀងហើយក៏បានគេចខ្លួនរហូតដល់ព្រឹកក៏មានការភ្ញាក់ផ្អើលបាត់រថយន្តទើបដាក់ពាក្យបណ្ដឹងតែម្ដង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកមុខជនសង្ស័យទាំង៤ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖