ខេត្តសៀមរាប៖ ពិតជាភ្ញាក់ផ្អើល និងព្រឺខ្លួនបន្ដិចដោយសារមានមានរឿងគួរឲ្យចង់ដឹងពាក់ព័ន្ធ នឹងករណីក្មេងស្ម័គ្ររួមភេទជុំគ្នាបានរហូតដល់៦ដង ក្រោយមកបែកការណ៍អាណាព្យាបាលខាងស្រីប្ដឹងទៅសមត្ថកិច្ចនគរបាល ទាមទារសំណង់ និងឲ្យចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ទទួលបានបណ្ដឹងពីវេលាម៉ោង ១៦ និង០០នាទី ថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ អាយុ15ឆ្នាំ (ខ្វះ៥ថ្ងៃ) មុខរបររៀបបន្ទប់សណ្ឋាគារនៅក្រុងសៀមរាប ប្រើអាខោនហ្វែសបុកបានទាក់ទងស្រឡាញ់គ្នារយៈពេល១ខែទល់ពេលនេះ តាមបណ្ដាញសង្គមហ្វេសបុក (ឆាត) ជាមួយបុរសឈ្មោះពឿយ ពៅ ហៅក្រៅញាស់ អាយុ19ឆ្នាំ ឆ្នាំកំណើត១១ ខែសីហា ឆ្នាំ២០០០ រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក សព្វថ្ងៃស្នាក់នៅភូមិផ្ទះឈ្មោះចម ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក មុខរបរជាសន្តិសុខក្រេឌិត ប្រើអាខោនហ្វែសបុកឈ្មោះ kon pov ។ ពួកគេស្រឡាញ់គ្នា ណាត់ជួបគ្នាលើកដំបូងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបារាយណ៍ខាងលិច និងបានស្ម័គ្រចិត្តរួមភេទលើកទី១ ទីនោះ (ព្រៃផ្លូវឡើងខាងត្បូង) លុះថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៩ ពួកគេបានណាត់គ្នាតាមឆាត ហ្វែសបុក ជួបគ្នាពេលល្ងាច-ដល់យប់ បានដេករួមភេទជាមួយគ្នានៅផ្ទះឈ្មោះចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក (រួមភេទបានបីដង) ។
សមត្ថកិច្ចបានបន្តទៀតថា លុះព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០១៩ ពួកគេដេករួមភេទនៅលើផ្ទះឈ្មោះចម ភូមិបឹងខ្នារ ដដែល (រួមភេទបានពីរដង)រួមភេទចុងក្រោយនៅម៉ោងប្រហែល៥ និង០០នាទីល្ងាច ថ្ងៃទីផ្ទះ០៧ ខែ ធ្នូឆ្នាំ២០១៩ឈ្មោះចម ខាងលើ ។
សមត្ថកិច្ចបន្ដថា នៅល្ងាចថ្ងៃទី០៨ ខែ ធ្នូឆ្នាំ២០១៩ ទើបគ្រួសារខាងស្រីបានរកកូនឃើញពួកគេ ហើយនាំខ្លួនទាំងពីរនាក់មកដាក់បណ្ដឹងនៅកន្លែងអធិការដ្ឋានមនគរបាលស្រុកស្រុកពួក ដោយសំណូមពរម្ដាយខាងស្រីសុំទាមទារសំណង និងសុំឲ្យអនុវត្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី