ព័ត៌មានទាន់ហេតុការណ៍៖

ការសំដែងសិល្បៈ កីឡា និងសាសនា ក្នុងពេលផ្លាស់ប្ដូរប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់យោធភូមិភាគ RBC និងថ្នាក់រដ្ឋមន្ត្រីG.B.Cទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសមមួយ ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយក នាយកដ្ឋានកិច្ចការព្រំដែន កងទ័ពភូមិន្ទថៃ ចង់ឱយមានការបង្ហាញអំពីវប្បធម៌​ សំដែងសិល្បៈ កីឡា និងសាសនា ក្នុងពេលផ្លាស់ប្ដូរប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់យោធភូមិភាគRBC និងថ្នាក់រដ្ឋមន្ត្រីGBCទាំងពីរ ។

ការលើកឡើងនេះ ក្នុងពិធីសំដែងការគួរសមរវាងនាយឧត្តមសេនីយ៍ នាង ផាតរដ្ឋលេខាធិការ ប្រចាំការក្រសួង ការពារជាតិ និងឧត្តមសេនីយ៍ឯក ភីរោជ វីឡៃលុគ( Piroa ch Vilailug) នាយកនាយកដ្ឋានកិច្ចការព្រំដែន កងទ័ពភូមិន្ទថៃ កាលពីថ្ងៃ ពុធ ១៥ កើត ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ នាអគារ”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកនាយឧត្តមសេនីយ៍ នាង ផាត ឯកភាពនិងសន្យាថា នាំសំណើនេះ ពិភា ក្សាជាមួយ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិដើម្បីសម្រេច ។ ក្នុងនោះភាគីទាំងពីរ នឹងបន្តជួបពិភាក្សាគ្នារវាងក្រុមលេខា GBC រាល់កិច្ចការងារ ដើម្បីផល ប្រយោជន៍ប្រទេស ទាំងពីរ កងទ័ពទាំងពីរ ប្រជាពលរដ្ឋទាំងពីរ ក្នុងកិច្ចសហប្រតិ បត្តិការ ប្រែក្លាយតំបន់ព្រំដែន សន្តិភាព មិត្តភាព ដើម្បីប្រជា ពលរដ្ឋរកទទួលទាន និងមានយន្តការដោះ ស្រាយឲ្យកាន់តែប្រសើរឡើង ។ នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមសម្ដេចពិជ័យសេនាសម្ដែងការស្វាគមន៍ នឹងជម្រាបជូន សង្ខេបអំពីស្ថានការណ៍ទូទៅនៅកម្ពុជា ពិសេសកម្ពុជា និងថៃ ដែលទើបតែបានបោះឆ្នោតរួចរាល់ប្រកបដោយជោគជ័យនិងតម្លាភាព ។ នាយឧត្តមសេនីយ៍ បន្តទៀតថា: កន្លងមកនាយករដ្ឋមន្ត្រីប្រទេសយើងទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រជាជនយើងទាំងពីរ រស់នៅតាមខ្សែបន្ទាត់ព្រំដែនទទួលបានសុខសន្តិភាព ។ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរ ភូមិន្ទ បានថ្លែងអំណរគុណដល់ភាគីថ្នាក់ដឹកនាំនៃកងទ័ពភូមិន្ទថៃ តាមរយ: ប្រតិភូ ដែលកន្លងមកបានទទួលយកសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលលើជំនាញប្រឆាំងភារវកម្ម និងជំនាញផ្សេងៗនៅប្រទេសថៃ ។

ឧត្តមសេនីយ៍ឯក ភីរោជ វីឡៃ លុគ ( Piroa ch Vilailug ) ក៏បានស្នើយោបល់លោករដ្ឋលេខាធិការប្រចាំការ អំពីការរៀបចំឲ្យមានឡើងវិញនៃកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការ ថៃ-កម្ពុជា BPKC នៅកិច្ចប្រជុំនេះបានខកខានបើកកិច្ច ប្រជុំនឹងពិភាក្សាគ្នាអស់រយៈពេលជាង ១០ ឆ្នាំកន្លង ។ យើងគួរបង្កើតឲ្យមានឡើងវិញសម្រាប់ជាសេនាធិការឲ្យកិច្ចប្រជុំ GBC ដំណើរការផ្លាស់ប្ដូរវេនគ្នា ជារៀងរាល់១ឆ្នាំម្តង ដោយផ្លាស់វេនគ្នាជាម្ចាស់ផ្ទះផងដែរ ៕ សុខដុម


ចែករំលែក៖