ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានជំរុញលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ។
សម្តេចតេជោបានសរសេរដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
នៅម៉ោង ៣:០០ រសៀលថ្ងៃអាទិត្យទី ១៥ ធ្នូ នេះ ខ្ញុំនឹងចូលរួមបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល នៅកោះពេជ្រ។ សូមបងប្អូនអញ្ជើញមកទស្សនាពិព័រណ៍ ឬទិញផលិតផលព្រមទាំងចូលរួមគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ សូមចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា» ៕