ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវរូវគ្នាររួមភេទបាន៩ដង ចុងក្រោយម្តាយខាងស្រី ប្តឹងប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្រោយពេលដែលសម្ងំរួមភេទជាមួយក្មេងស្រីជាអនីតិជនបានសម្រេច ជាច្រើនលើក ហើយលើកចុងក្រោយត្រូវ ម្តាយខាងស្រីដឹ ងក៏ដាក់ពាក្យបណ្តឹងតែម្តង ។

ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ត្រង់ចំណុចផ្ទះស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យបានឲ្យដឹងថាៈការឃាត់ខ្លួននេះយោងតាមម្ដាយជនរងគ្រោះបានមកប្តឹងនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ទើបលោកចាត់កម្លាំងតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។

លោកបន្តថា ម្តាយក្មេងស្រីរងគ្រោះបានប្តឹងពីបទករណីរួមភេទជាមួយអនីតិជន ដែលបានប្រព្រឹតធ្វើឡើងនៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិពាមក្នុង ឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានមកស្នាក់នៅបណ្ដោះអាសន្នភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះអាយុ១៣ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ក្រោយការសាកសួរ ភាគីទាំងពីរ គឺមានការត្រូវរ៉ូវគ្នា និងបានរួមភេទជាមួយគ្នាបានសម្រេចរហូតដល់ទៅ៩ដងរួចមកហើយ ។ អ្នកទាំងពីរបានជួបគ្នារយៈពេលបីលើកមកហើយ លើកទីមួយរួមភេទបាន៤ដង,លើកទី២បាន៤ដង និងលើកចុងក្រោយបាន១ដងក៏ត្រូវបែកការតែម្តង ។

សមត្ថកិច្ចថា ជនសង្ស័យជាអ្នកធ្វើការងារសំណង់ ជាមួយនឹងឪពុកជនរងគ្រោះ ហើយអ្នកទាំងពីរ បានស្គាល់គ្នា យូរមកហើយ និងបានព្រមព្រៀងគ្នា ជាច្រើនលើកផងដែរ ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត


ចែករំលែក៖