ព័ត៌មានទាន់ហេតុការណ៍៖

ឃុន ផែន ភាពយន្តថៃដ៏ល្បីសម្តែងដោយ Mario ប្រកាសបញ្ចាំងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ភាពដែលដកស្រង់ចេញពីរឿងនិទានថៃដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រថៃ គឺរឿង “ឃុនផែន” បានប្រកាសថ្ងៃចាក់បញ្ចាំងហើយ គ្រាដែលភាពយន្តនេះសម្តែងដោយតារាសម្តែងប្រុសស្រស់សង្ហាល្បីឈ្មោះលោក Mario។ មានអ្នកគាំទ្រតារាសម្តែងរូបនេះជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមទស្សនាកាលពីរាត្រីថ្ងៃទី១៦ ខែធ្នូនេះពោគឺ២ថ្ងៃមុនថ្ងៃចាក់បញ្ចាំងផ្លូវការបានមកដល់។

តារាសម្តែងប្រុសស្រស់សង្ហាកូនកាត់ថៃ -អាល្លឺម៉ង់ វ័យ៣១ ឆ្នាំ Mario គឺជាតួឯកក្នុងភាពយន្ត ខ្នាតធំរឿង “ឃុនផែន”។ ភាពយន្តនេះក៏ ត្រូវបានដឹកនាំផលិតដោយលោក Kongkiat Khomsiri ដែលជាផលិតករល្បីឈ្មោះផ្នែកផលិតខ្សែភាពយន្តនាប្រទេសថៃ។ ភាពយន្តនេះរៀបរាប់អំពីការបាត់បង់ការចងចាំពីកុមារភាពរបស់តួឯកប្រុសឈ្មោះកែវ ។ គាត់បាន ធ្វើដំណើរទៅទីក្រុងអយុធ្យា ជួបមិត្តភក្តិកុមារភាពរបស់គាត់ឈ្មោះឆាង និង ភីម ។ ពេលស្នាក់នៅក្នុងទីក្រុងគាត់បានឃើញរូបភាពពីអតីតកាលហើយជឿជាក់ថាឪពុករបស់គាត់ត្រូវបានគេសម្លាប់ដោយសារតែគាត់ជាជនក្បត់។ កែវបានជួបជាមួយគ្រូវេទមន្តទឹក ដែលបាននិងកំពុងស្វែងរកសិស្ស រហូតមានសក្តានុពលក្លាយជាអ្នកចម្បាំងដ៏អស្ចារ្យ ក្រោយពីបានចំណេះដឹងអំពីមន្តអាគមពីគ្រុ។ កែវបានក្លាយជាទាហានដើម្បីស្តារសេចក្តីថ្លៃថ្នូរគ្រួសាររបស់គាត់។

ភាពយន្តខ្នាតធំនេះទទួលបានការពេញចិត្ត និងគាំទ្រខ្លាំងនៅប្រទេសថៃ ហើយបន្តមកធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩តទៅផងដែរ៕ វឌ្ឍនា


ចែករំលែក៖