ខេត្តឧត្ដរមានជ័យ៖ រថយន្ដកូរ៉េពីរតោនកន្លះ មួយគ្រឿង ដឹកទឹកកក បានក្រឡាប់ផ្ងារជើងទ្រមេឃទាំង៤ តែអ្នកបើកបរមិនគ្រោះដល់អាយុជីវិត ។
ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ១៣,០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
រថយន្តគ្រោះថ្នាក់ម៉ាក កូរ៉េពីរតោនកន្លះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភព 3 4037 អ្នកបើកបរឈ្មោះ ស៊្រុយ មឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើត ភូមិព្រៃកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
មូលហេតុបណ្ដាលមកពីតៃកុងរថយន្ដ បើកបរគ្មានការប្រុងប្រយត្ន័ ដល់ចំណុចផ្លូវកោង បើកបរក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនជាប់ ទើបបណ្ដាលក្រឡាប់ផ្ងារជើងតែម្ដង ។
បច្ចុប្បន្ន រថយន្តត្រូវបានម្ចាស់ស្ទូចយកទៅធ្វើ ៕ ប៉ែន នួន