ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ឆក់កាបូបនារីម្នាក់មិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរួចរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ ជាអ្នកលក់ដូរនៅក្រុងតាខ្មៅ ប៉ុន្តែមិនបានសម្រេចបណ្ដាលឲ្យដួលម៉ូតូ ភ្លាមនោះពួកគេនាំគ្នារត់ចោលម៉ូតូហើយគេចខ្លួនបាត់ ។

ករណីចោរឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចតាមផ្លូវកៅស៊ូច្រកចូលឃ្លាំងស្រាបៀរអង្គរ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានករណីលួចមានស្ថានទម្ងន់ទោស ឆក់កាបូស្ពាយជនរងគ្រោះម្នាក់ឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ២នាក់៖ ១-ឈ្មោះ ជា តុលា ហៅបារាំង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ និង២-ឈ្មោះ ត្រា ភេទប្រុស អាយុ ២១ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន) ។

វត្ថុតាងដកហូត៖ ម៉ូតូ ១គ្រឿងម៉ាក Beat ពណ៌ក្រហម ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1GU-4244 (របស់ជនសង្ស័យ) ; ទូរស័ព្ទ ១គ្រឿងម៉ាក Nចុចពិល ពណ៌ផ្កាឈូកចាស់(របស់ជនសង្ស័យ) ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីកំណត់រកមុខសញ្ញចាត់ការតាមនីតិវិធី ៕ សតារា


ចែករំលែក៖