ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចាញល្បែងស៊ីសង ជះកំហឹងដាក់កូនស្រីអាយុ៣ឆ្នាំ បណ្ដាលឲ្យរងរបួសពេញខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ល្បែងស៊ីសងបង្ករឲ្យមានអំពើហិង្សា និងអំពើអសន្តិសុខក្នុងមូលដ្ធានដូចជាករណីមួយនេះ ដែលកំពុងធ្វើឲ្យពលរដ្ធមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ធាន ទើបឲ្យមានករណីម្តាយដែលកំពុងចាញ់ល្បែង ធ្វើទារុណកម្មមកលើកូនស្រី ទើបតែអាយុ៣ឆ្នាំ បណ្តាលឲ្យមានរបួសពេញខ្លួន រហូតមានការយកករណីមួយនេះ មកបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ធ ។

សូមបញ្ជាក់ផងដែរថា ក្នុងករណីនេះ ប្រភពមួយបានលួចខ្សឹបឲ្យដឹងថា មួយរយះនេះ គេតែងសង្កេតឃើញក្នុងដែនដីសង្កាត់ស្លក្រាម មានករណីបើកលេងល្បែងស៊ីសង ក្នុងមូលដ្ធានជា ពិសេសល្បែងឆ្នោតដោយបើកចំហរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖