ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់ដុះស្លែនៅស្រុកសំបូរ ត្រូវសមត្ថកិច្ចបង្ក្រាបកម្ទេចចោលហើយ

ចែករំលែក៖

ខេត្តក្រចេះ៖ បនល្បែងសង្វៀនជល់មាន់ដុះស្លែមួយកន្លែងត្រូវបានកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុកសំបូរ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ណយ សុីថាច អធិការរងចុះបង្ក្រាប និងរុះរើខ្ទេចខ្ទីអស់ទាំងស្រុង និងប្រមូលបានវត្ថុតាំងជាច្រើនឯអ្នកងប់ នឹងល្បែងរត់គេចអស់ ។

ការចុះបង្ក្រាបនោះ​ សមត្ថកិច្ចបានចុះប្រតិបត្តិការនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចត្រពាំងត្រាំដុំ​ ភូមិវឌ្ឍនៈ​ ឃុំវឌ្ឃនៈ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ។​

ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងសង្វៀនជល់មាន់នោះ ក្រុមអ្នកងប់ នឹងល្បែងគ្រប់ប្រភេទនៅទីនោះ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងដែលខ្លួនស្រឡាញស្មើជីវិតនោះរួមមាន៖

ម៉ូតូម៉ាកឌ្រីមចំនួន០៣គ្រឿង​ មាកអាល់ហ្វាចាស់ៗ ចំនួន០៣គ្រឿង ​ម៉ាកស្មាស់ចាស់ចំនួន១គ្រឿង និងមាន់គក៤ក្បាល​ហើយងាប់១ ក្បាល​ផងដែរ ។

ក្រៅពីនោះ ក៏នៅមានខ្នាយសំរាប់បំពាក់តជើងមាន់ចំនួន ២គូ ជញ្ជីងថ្លឹង១ ស្គុតរុំខ្នាយមាន់ចំនួន៥០ដុំ ស្បៃរុំ និងវត្ថតាងមួយចំនួនទៀត ។

ក្រោយពីសមត្ថកិច្ចុះបង្ក្រាបនោះ បានរុះរើកម្តេចចោលសង្វៀននោះដែរ។ ឯម្ចាស់សង្វៀនមិនត្រូវបានបញ្ចេញអត្តសញ្ញាណឲ្យដឹងនោះទេ ៕ ជីវ័ន្ត


ចែករំលែក៖