ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកម៉ាឡៃកំពុងតែធ្វើឲ្យក្រុមហ៊ុនផ្នែកអចលនទ្រព្យមានការកើនឡើង បន្ទាប់ពីក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្រុកម៉ាឡៃគឺជាស្រុកមួយដែលកំពុងតែរីកចម្រើនផ្នែកអចលនទ្រព្យ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើន កំពុងតែប្រកួតប្រជែងគ្នារកទីផ្សារ មិនតែប៉ុណ្ណោះ ស្រុកម៉ាឡៃ នឹងប្រែក្លាយជាទីក្រុងរណប ហេតុដូច្នេះហើយ បានធ្វើឲ្យក្រុមហ៊ុនចលនទ្រព្យជាច្រើនងាកពីក្រុងប៉ោយប៉ែតទៅទីនោះ ។

ដោយឡែក កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានក្រុមហ៊ុនអចលនទ្រព្យប៉ោយប៉ែតត្រូលហៅស៌ស៊ីធី (poipet Trol House City)បានបើកគំរោងទី៥ របស់ខ្លួន លើផ្ទៃដីចំនួន១០ហិកតា បន្ទាប់គំរោងជាច្រើនបានជោគជ័យលើទីផ្សារនៅចំណុចប្រាសាទក្នុងឋិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកប្រធានប្រឹក្សាភិបាលក្រុមហ៊ុនប៉ោយប៉ែតត្រូលហៅស៌ស៊ីធី (poipet Trol House City)មួយ កុលមានប្រសាសន៍ថា ពីដើមឡើយស្រុកម៉ាឡៃគឺជាតំបន់សង្គ្រាមមានការប្រយុទ្ធគ្នារវាងប្រដាប់អាវុធតែពេលបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៌មានគំរោងរបស់ក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនពិសេសតំបន់សេដ្ឋកិច្ចពិសេសដែលនៅជាប់ទីតាំងខាងលើនេះដែរ ហើយឥឡូវនេះយើងបានបើកគំរោងទី៥ព្រោះថាអតិថិជនចេះ តែមានទំនុកចិត្តលើក្រមហ៊ុនអចលនទ្រព្យរបស់ក្រុមហ៊ុនលោក ដែលមានតម្លៃថោកក្នុងមួយល្វែង២៥០០ដុល្លារតែប៉ុណ្ណោះ ។

មានប្រសាសន៌ប្រាប់អ្នកព័ត៌មានលោកអភិបាលស្រុកម៉ាឡៃអែម សុខាថាៈស្រុកម៉ាឡៃគឺជាស្រុកមួយដែលរស់នៅជាព្រំដែនថៃ ហើយគឺជាស្រុកមួយកំពុងតែប្រកួតប្រជែងរបស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅពេលនេះជារឿងដែល​មិននឹក​ស្មានថា តំបន់នេះមាន​ការរីកចម្រើនដូចនេះ ។

គម្រោងអភិវឌ្ឍន៍ ដែលទទួលបានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះស្រុកម៉ាឡៃមួយរយះនេះ គេឃើញមានក្រុមហ៊ុនអចលនទ្រព្យ និងជាតំបន់សេដ្ឋកិច្ចរវាងកម្ពុជា ថៃ ក្នុងតំបន់អាស៊ានលើវិស័យពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម ស្រុកម៉ាឡៃគឺជាស្រុកមួយនៅជាប់ព្រំដែន គឺជាតំបន់មួយដែលមិនសូវមានការអភិវឌ្ឍន៌ ក្រោយពីអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យស្រុកម៉ាឡៃក្លាយជាតំបន់មួយ ដែលមានសុខសន្តិភាពពេញលេញ និងមានភាពរីកចម្រើនដែលយើងបានឃើញនៅពេលនេះ ៕ វណ្ណា


ចែករំលែក៖