ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតការិយាល័យ ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ។ ការិយាល័យប្រជាពលរដ្ឋដែលបង្កើតឡើង នៅ ថ្នាក់រាជធានីនេះ គឺជាយន្តការបង្ខិតរដ្ឋបាលសាធារណៈឲ្យកាន់តែនៅគៀកកិត នឹងប្រជាពលរដ្ឋ ពិសេសគឺជាយន្តការតម្រង់ ទិសការិយាល័យច្រកចេញចូលតែមួយទំាងនៅថ្នាក់រាជធានី និងរដ្ឋ បាលខណ្ឌ។

លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុង វគ្គផ្សព្វផ្សាយ ស្តីពីអនុក្រឹត្យបង្កើតការិយាល័យ ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានី ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ មូលដ្ឋានត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រសិទ្ធភាព
និងប្រកបដោយភាព ស្មោះត្រង់ ដើម្បីឆ្លើយទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមកទទួលសេវា។ សមាជិកសមាជិកា ទំាងអស់ធ្វើយ៉ាងណា ត្រូវក្រេបជញ្ជក់ចំណេះ ដឹងទៅបំរើប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការបំរើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព មានតម្លាភាពនិងទាន់ ពេលវេលា ។

លោក អភិបាលរាជធានីភ្នំពេញ បានពន្យល់ថា ៖ ការិយាល័យប្រជាពលរដ្ឋគឺជាយន្តការអព្យា ក្រឹត្យមួយដែលត្រូវបង្កើតឡើងសម្រាប់ទទួលនិងសម្របសម្រួល ដោះស្រាយបណ្តឹងនៅក្រៅ ប្រព័ន្ធតុលា ការ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសា ធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅ ថ្នាក់ក្រោមជាតិ។

លោកបន្តថា កិច្ចការនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លំាង ក្លា តាមបែបវិមជ្ឈការនិងវិសហមជ្ជការ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែល ពន្លឿនប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសំសារិទ្ធ ចៅសង្កាត់ផ្សារកណ្តាល ទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ការបង្កើតការិយ័យប្រជាពលរដ្ឋនេះ មានតួនាទីសំខាន់ណាស់ដែលជួយពន្លឿនការផ្តល់សេវា សាធារណៈជូនពលរដ្ឋឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជួយការ លំបាករបស់ប្រជាពលរដ្ឋ ព្រោះប្រជាពល រដ្ឋយើងជួនការគាត់មានការយល់ដឹង ពុំបានអស់អំពីសេវាតម្រូវការនានា ថាតើត្រូវបំពេញអ្វីៗខ្លះនៅពេលមកទទួលសេវា ចឹងការិយា ល័យប្រជាពលរដ្ឋនឹងពន្យល់ប្រាប់គាត់បន្ថែមអំពីបញ្ហាតម្រូវការនោះ ។

សូមបញ្ជាក់ថា៖ អនុក្រឹត្យស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ៕ សំរិត


ចែករំលែក៖