ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ រកឃើញទំនិញខូចគុណភាព ៨០កំប៉ុង នៅផ្សារប្រសូត្រ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាព៨០កំប៉ុង នៅផ្សារប្រសូត្រ ស្រុកស្វាយទាប​ត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលខេត្តស្វាយរៀងត្រួតពិនិត្យឃើញ និងយកដុតកម្ទេចចោលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចជំនាញក្រោយពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងផ្សារប្រសូត្រនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះមានប័រ ទឹកកាពិក និងទឹកតៅហ៊ួសរុប ៨០កំប៉ុង យកទៅដុតកម្ទេចចោលចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ។

ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ ។

ប្រភពបន្តថាការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ ជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភាពរស់រាននៃជីវិតរបស់មនុស្ស ៕ យឹម សុថាន


ចែករំលែក៖