ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ បានចូលទៅក្នុងផ្ទះគេទាំង កណ្ដាលអធ្រាត្រប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្រសម្បត្តិប្រជាពលរដ្ឋនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ចចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំនុចក្រោយស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមាន ឈ្មោះ ខុន ផៃ អាយុ ១៦ឆ្នាំ ភេទប្រុស មុខរបរជាកម្មករសំណង់ មានទីលំនៅមិនពិតប្រាកដ ស្រុកកំណើតនៅភូមិស្រែវាល ឃុំទ្រា ស្រុងស្ទង ខេត្តកំពង់ធំ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើដើរចុះដើរឡើងនៅលើដំបូលផ្ទះ១ខ្នង រួចចូលទៅក្នុងផ្ទះសំងំ ដើម្បីធ្វើសកម្មភាពលួចយកទ្រព្រសម្បត្តិក្នុងផ្ទះ ដោយសង្ស័យ សភាពការមិនសូវស្រួល ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានធ្វើការអន្តរាគមន៍ជាបន្ទាន់ តែម្ចាស់ផ្ទះមិននៅផ្ទះសមត្ថកិច្ចក៏សម្រេចយកញរញួរដំដោះសោររួចចូលចាប់ខ្លួននៅក្នុងផ្ទះវាយខ្នោះតែម្តងដើម្បីយកទៅសាក់សួរនាំបន្ត នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីសាកសួរបន្ត និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ