ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកទាក់ដើមក្ងោកបាក់អស់មួយដើមសង្កត់លើរថយន្តរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តកុងតឺន័រមួយគ្រឿងបើកមុនប្រយ័ត្នទាក់ដើមក្ងោកបាក់អស់មួយសង្កត់លើរថយន្ត បណ្តាលឲ្យតៃកុងរងរបួស ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែធ្នូ ​ឆ្នាំ២០១៩​ នៅខាងកើតផ្សារនាគមាសតាមបណ្តោយផ្លូវ២៣០​ ស្ថិតក្នុងសង្កាតផ្សារដើមគ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3B 2315 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣០​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានជៀសជាមួយរថយន្តមួយគ្រឿងទៀត ទើបទាក់ជាមួយដើមក្ងោកដែលនៅចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់មួយដើម សង្កត់លើរថយន្ត និងធ្វើឲ្យតៃកុងរងរបួសបែកក្បាលផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញមកស្ទូចដើមឈើចេញនិងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖