ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរដេញស្ទាក់វៃយកម៉ូតូតាមដងផ្លូវ នៅស្រុកអង្គ ស្នួល ត្រូវតុលាការខេត្តកណ្តាលសម្រេចចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ជួន វណ្ណះ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរក្មេងៗ ដែលតែងតែធ្វើសកម្មភាពដេញស្ទាក់វៃយកម៉ូតូ តាមផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា” តាមមាត្រា៣៥៣ មាត្រ៣៥៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៥០នាទី ។

ជនត្រូវចោទចំនួន៧នាក់ ទី១ឈ្មោះចែម ពិចាក់ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ឆ្នាំទី១ នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី២ឈ្មោះ ស្រស់ សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី១១ នៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៣ ឈ្មោះអឿន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិបឹងធំទី២សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៤ឈ្មោះហោ សូរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៥ឈ្មោះរស់ សំអូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតនៅភូមិបឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៦ឈ្មោះជី ភីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ កម្មកររោងចក្រ នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៧ឈ្មោះតាល់ ច័ន្ទបញ្ញា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតនៅភូមិ បឹងធំទី១សង្កាត់បឹងធំ ខណ្ឌកំបូលរាជធានីភ្នំពេញ ។

ជនរងគ្រោះទី១ឈ្មោះរំុ ឆារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ទី២ឈ្មោះញួន ពន្លឺ ហៅរ៉ូត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់នៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៣ឈ្មោះភ័ក្រ ពិទិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។

នគរបាលស្រុកអង្គស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅរាំនៅក្លឹមម្តុំផ្សារដីហ៊ុយ ហើយបានជួបនិងជនសង្ស័យនៅក្នុងក្លឹបរាំនោះដែរ លុះដល់ម៉ោងជាងមួយរំលងអធ្រាត្រ ជនរងគ្រោះចេញមកផ្ទះវិញឃើញជនសង្ស័យនៅក្នុងក្លឹបនៅឡើយ ។ លុះខ្លួនមកដល់ក្លោងទ្វារវត្តកោះអណ្តែតស្រាប់ឃើញជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូចេញតាមពីក្រោយមានកាំបិតមានបំពង់ទីប ខ្លួនជិះរត់ដល់ចំណុចកើតហេតុ ខ្លួនដកយកសោម៉ូតូរត់គេចទើបជនសង្ស័យខឹងយកម៉ូតូមិនបានទើបកាប់ និងវាយម៉ូតូរួចជិះគេទៅបាត់តែម្តង ។

តាមចម្លើយសារភាពរបស់ឈ្មោះតាល់ ច័ន្ទបញ្ញា បានសារភាពថា ខ្លួនជាអ្នកកាន់ដែកបំពង់ទីបវាយ ឯឈ្មោះបាន មករាហៅប៊ែជាអ្នកកាន់កាំបិតកាប់យកផ្លាកលេខម៉ូតូសង់ ព័ណមាសទៅបាត់តែម្តងហើយគេចខ្លួន ៕ ឆ ដា


ចែករំលែក៖