ខេត្តព្រះសីហនុ៖ បារីដឹកជញ្ជូនដោយល្មើសច្បាប់នៃអំពើរត់ពន្ធតាមរថយន្តកុងតឺន័រសណ្តោង ត្រូវបានកម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ឈជើងលើកំណាត់ផ្លូវជាតិ៤ បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ចាបយកបារីបានចំនួន ១១៦០ប៊ុិច សង្ស័យថៅកែជាជនជាតិចិន ហើយមានអ្នកធំៗនៅពីក្រោយខ្នង ខណៈសកម្មភាពផលិតបារីខុសច្បាប់បន្តលួចផលិត ដឹកទៅថៃ ទៅវៀតណាមកំពុងពេញនិយម ។
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ ៤០២ បានចូលរួមសហការ ជាមួយសមត្ថកិច្ចគយចលត័តំបន់៣ ដឹកនាំដោយលោក កែវ អង្កាម ប្រធានការិយាលយ័ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ បានឃាត់រថយន្ត មួុយគ្រឿងម៉ាក់FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-៩០៣០ សណ្តោងកុងទីន័រ មានលួចដឹកបារីខុសច្បាប់បម្រុងលោតឆ័ត្រ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា៖ បារីទាំងអស់ដែលដឹកក្នុងរថយន្តនេះគ្មានបិទតែម គ្មានឯកសារបង់ពន្ធគយនាំចូល និងឯកសារពាក់ព័ន្ធផ្សេងទៀតផ្ទុយនិងច្បាប់គយ ។ ក្រោយការឆែកត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថា ក្នុងទូរកុងទីន័រ 45Feet លេខ GESU4308634មានផ្ទុកបារីចំនួនបីប្រភេទ រួមមាន៖ *ទីមួយ បារី ម៉ាក Z8 *ទីពីរ បារី ម៉ាក WL 03 *ទីបី បារីម៉ាក76 ។ សមត្ថកិច្ចបន្តថា៖ សរុបទាំងអស់មានចំនួន១១៦០ ប៊ុិច ដែលគ្មានការបង់ពន្ធ ត្រឹមត្រូវ ។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅស្នាក់ការគយ និង រដ្ឋាករ ស្រុកស្រែអំបិល ដើម្បីបន្តតាមច្បាប់ ៕ សុខ ខេមរា