ព័ត៌មានទាន់ហេតុការណ៍៖

មកស៊ីឈ្នួលចាំចម្ការស្វាយឲ្យគេបាន១អាទិត្យ ខ្យល់គរស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើល នាព្រឹកថ្ងៃ ចន្ទ ៥កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីបានប្រទះឃើញ មនុស្សម្នាក់ស្លាប់ក្នុងចម្ការស្វាយ ត្រង់ចំណុចខាងក្រោយក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ស្ថិតភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណន ធឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិផ្លោច ឃុំត្រពាំជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ស៊ីឈ្នួលចាំចម្ការស្វាយឲ្យគេនៅចំណុចកើតហេតុបានរយ:ពេល៧ថ្ងៃមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះគាំងបេះដូង(ខ្យល់គរ)។

បន្ទាប់ពីទទួលដំណឹងនេះភ្លាមមន្ត្រីជំនាញបានចុះដល់ទីតាំងកោះតហេតុធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងប្រាកដមែនរួចបានបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ ប្រាថ្នា


ចែករំលែក៖