ខេត្តព្រះសីហនុ៖ បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះបុកប៉ះជាមួយរថយន្ត នៅវេលាម៉ោង៧កន្លះយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៦-២០៧ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ស្លាកផលេខ កំពត 1M-0419 ទិសដៅភ្នំពេញ .ខេត្តព្រះសីហនុ ឈ្មោះ ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ និងអ្នករួមដំណើរ ម្នាក់ឈ្មោះ គឹម ងោល ភេទប្រុស អាយុ ៥៧ឆ្នាំ អ្នកទាំងពីរ មានទីលំនៅ ស្រុកឈូក ខេត្តកំពត ។ ចំណែករថយន្តគ្រឿងម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2B-2572 ទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ ៖ ១. ឈ្មោះ ចំរើន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ២. ឈ្មោះ គឹម ងោល អ្នករួមដំណើរម៉ូតូ របួសធ្ងន់ ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ888 ឃ្លាំងលើ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ ចំណែកសាកសពត្រូវបានប្រឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ