ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ជាកម្មករសំណង់បានធ្លាក់ពីលើអគារកម្ពស់១២ជាន់មកដល់ជាន់ផ្ទាល់ដី ដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ក្នុងពេលបំពេញការងារ ។ ហេតុការដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២ និង ៤៥ នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ នៅត្រង់ចំណុច ក្នុងការដ្ឋានក្រុមហ៊ុនចិនមួយកន្លែង ស្ថិត ក្នុងភូមិលេខ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជុំវិញករណីដ៏រន្ធត់នេះបើតាមប្រភពសាក្សីជាកម្មករសំណង់ជនជាតិខ្មែរ២ទៅ៣នាក់បានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញជនរងគ្រោះជាជនជាតិចិនខាងលើនេះបានឡើងទីជាន់ទី១២ដើម្បីបំពេញការងារ តែក្រោយមកក៏ស្រាប់តែមានភាពភ្ញាក់ផ្អើលកើតឡើងដោយជនជាតិចិន នោះបានធ្លាក់ពីលើ អគារមកដល់ជាន់ផ្ទាល់ដី ដាច់ខ្លួនជាពីរកំណាត់ ដោយមិនដឹងថាមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះធ្លាក់ ដាច់ខ្លូនជាពីរកំណាត់ ។
សមត្ថកិច្ចរដ្ឋបាលសង្កាត់លេខ ៤ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ WANg MEIGUANG ភេទ ប្រុស មានឆ្នាំកំណើត០១.១២ ១៩៧៤ កាន់លិខិតឆ្លងដែនED១៦៨១៩៧២ ដាច់ជា២កំណាត់់ក្រោយពីត្រួតពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុរួចមកសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថាការស្លាប់របស់កម្មករជនជាតិចិននេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយជនរងគ្រោះបានហក់ពីលើអគារជាន់ទី១២ តាមចន្លោះជណ្ដើយន្ត ធ្លាក់មកក្រោម គឺធ្លាក់បុកចំ ជាមួយរនាំងការពារជណ្ដើយន្តបណ្តាលដាច់ជាពីរកំណាត់ ។ សមត្ថកិច្ចអះអាង និងបន្ត ស្រាវជ្រាវបន្ថែទៀត ដើម្បីស្វែងរកការពិត ។
បច្ចុប្បន្នសពជនរងគ្រោះក្រោយពីការធ្វើកោសល្យវិច័យរួចរាល់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេករងចាំសាច់ញាតិនឹងទាក់ទងកុងស៊ុលរបស់ប្រទេសចិនមកទទួលយកទៅចាត់ចែងបន្ត ។
កន្លងមកក៏មានករណីជនជាតិចិន ធ្លាក់ពីលើអគារខ្ពស់ មកជាន់ផ្ទាល់ដីហើយ ស្លាប់ភ្លាមៗ ដោយដាច់ខ្លូនជា២កំណាត់បែបនេះដែរនៅក្នុងអំឡុងឆ្នាំ២០១៨ ក្នុងការដ្ឋានសំណង់ក្រុងហ៊ុនចិន មួយកន្លែងកម្ពស់ ប្រមាណ ៧ជាន់ ស្ថិត ក្នុង ភូមិលេខ ១ សង្កាត់លេខ ៣ ក្រុង ព្រះសីហនុ ៕ ឆ្លាម សមុទ្រ