ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរដ្ឋបាលព្រៃឈើចាប់បានរថយន្តដឹកដំឡូងមីបង្កប់ឈើពីក្រោមមានឈើចំនួន១៣,320ម៉ែត្រគូប

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តដឹកដំឡូងមីពីលើឈើពីក្រោមត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្របួចបានកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ការស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿងនេះនៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានប្រាប់អ្នកសាព័ត៌មានថា រថយន្តដែលបានចាប់ឃាត់នោះ ម៉ាកហ៊ីយានដាយធុន (វេអង) ម្ចាស់ឈ្មោះ ឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង ។

លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះ រកឃើញឈើប្រភេទលេខ១(ស្រឡៅ)២១៣សន្លឹក ស្មើ១១,៣០៣ ម៉ែត្រគូប.ឈើអារលេខ២ ចំនួន១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុប=១៣,320ម៉ែត្រគូប ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង ។

លោកនាយខណ្ឌបន្ដថា ក្រោយឃាតរថយន្ដបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសឲ្យម្ចាស់ ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយះពេល៣០ថ្ងៃ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖