ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាប៉ុនប៉ងលួចម៉ូតូនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាប៉ុនប៉ងលួចម៉ូតូម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍និរោធ ចាប់ខ្លួននៅគ្រាដែលជនសង្ស័យបម្រុងធ្វើសកម្មភាពលួចម៉ូតូនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី០៤-០១-២០២០ ម៉ោង០២ និង០៣នាទី រំលងអធ្រាត្រ ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះលី ងា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍និរោធធ្វើការល្បាតក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ ឈ្មោះលីងា និងឈ្មោះប្រុស ជិះម៉ូតូម៉ាកMSX ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1W 3491 ក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែជនសង្សយ័ឈ្មោះប្រុសរត់គេចខ្លួនបាត់ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ឈ្មោះលី ងា ឆែកឆេររកឃើញដែកចុងស្រួចកែឆ្នៃសម្រាប់កាច់កម៉ូតូចំនួន០២ និងកូនសោលេខ ៨ចំនួន០១ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះលី ងា រួម និងវត្ថុតាង បញ្ជូនមកអធិការ ដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕ សណ្តោស


ចែករំលែក៖