ខេត្តកែប ៖ នៅវេលាម៉ោង១២ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ អាជ្ញាធររបស់ក្រុមជួយសង្រ្គោះបានប្រកាសបញ្ចប់ប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះដោយហេតុការណ៍បាក់ស្រុតអគារកម្ពស់៧ជាន់នៅខេត្តកែប ។ យោងតាមប្រភពបញ្ជាក់ថា ជនរងគ្រោះសរុប៥៩នាក់ ក្នុងនោះបាត់់បង់ជីវិត៣៦នាក់ ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះ៣៦នាក់បានស្លាប់ (ប្រុស២២នាក់ ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី៨នាក់) ខណៈការរុករកក្នុងគំនរអគារនោះ បានបញ្ចប់ទាំងស្រុងនៅព្រឹកថ្ងៃអាទិត្យនេះ។
សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់ស្រុត នៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាច កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ អគារបាក់ស្រុតនេះ ធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ ម្ចាសស់សំណង់អគារនេះ ឈ្មោះ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ៕