ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនថ្លែងអំណរព្រះគុណ និងអរគុណក្នុងប្រតិបត្តិការជួយសង្រ្គោះបន្ទាន់ឧប្បទ្ទហេតុបាក់រលំអាគារ ៧ ជាន់ នៅខេត្តកែប

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងអំណរព្រះគុណ និងអរគុណក្នុងប្រតិបត្តិការជួយសង្រ្គោះបន្ទាន់ឧប្បទ្ទហេតុបាក់រលំអាគារ ៧ ជាន់ នៅខេត្តកែប។

ហ្វេសប៊ុកសម្តេចតេជោហ៊ុន​ សែន បានផ្សព្វផ្សាយដូច្នេះថា៖ «លិខិតថ្លែងអំណរព្រះគុណ និងអរគុណ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរជាណាចក្រកម្ពុជា នៅក្នុងប្រតិបត្តិការជួយសង្រ្គោះបន្ទាន់ដល់ជនរងគ្រោះចំនួន ៥៩ នាក់ ដែលជាប់នៅក្នុងឧប្បទ្ទហេតុបាក់រលំអាគារ ៧ ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ២០២០។

សម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងគ្រប់ដង្ហើមចេញចូល ដោយមិនបានគិត សូម្បីបន្តិច អំពីការនឿយហត់ និងការលំបាកផ្ទាល់ខ្លួនទាំងយប់ថ្ងៃ គឺដើម្បីពលរដ្ធមានជីវិតរស់នៅជួបជុំក្រុមគ្រួសារដូចយើងទាំងអស់គ្នា។ អរគុណសន្តិភាព» ៕


ចែករំលែក៖