ព័ត៌មានទាន់ហេតុការណ៍៖

នាំម៉ូតូ១៧គ្រឿង និងអាគក៤ក្បាលទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍រដ្ឋបាលព្រងិល សហការចុះបង្រ្កាបក្រុមជល់មាន់គកភ្នាល់លុយ រិបអូសម៉ូតូចំនួន ១៧គ្រឿង អាគកចំនួន ៤ក្បាលផងដែរ និងវត្ថុតាងមួយចំនួនផងដែរ ដើម្បីយកទៅបន្តនីតិវិធី ចំណែកក្រុមញៀនល្បែងជល់មាន់គកភ្នាល់លុយរត់ហុយដីធ្លោម ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរផ្ទះស្រ្តីម្នាក់ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា លទ្ធផល៖ កម្លាំងក្រុមញៀនជុលសត្វមាន់ភ្នាល់លុយរត់ចោលម៉ូតូចំនួន ១៧គ្រឿង អាគកចំនួន ៤ក្បាលផងដែរ រួមទាំងវត្ថុតាងមួយចំនួនថែមទៀត វត្ថុតាងម៉ូតូ អាគក និងសម្ភារៈ នាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕ បុឹម ពិន


ចែករំលែក៖