ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ បើកបុកម៉ូតូកិនបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកបុកពីក្រោយកិនពេញទំហឹង រត់បើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងភូមិ ចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយយនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស្លែមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1L-0943 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរដើរមកពីក្រោយបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រួចកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ បន្ទាប់មក រថយន្តបង្កបានបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនរកគ្រោះទៅរក្សាទុកបណ្ដោះអាសន្នទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ​


ចែករំលែក៖