ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវ២ក្រុមជិះម៉ូតូឆាបគ្នាទាស់សម្តីដេញកាប់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាទៅឆាប និងទាស់សម្តីជាមួយស្ទាវមួយក្រុមទៀតត្រូវពួកគេដេញកាប់កាលពី វេលាម៉ោង៨យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោលផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលទាំង៣នាក់នោះ ៖ ១-ឈ្មោះ ខុន ធូណា ភេទប្រុស អាយុ ១៩ឆ្នាំ មុរបរកម្មកររោងចក្រ រងរបួសក្បាលដេរជាច្រើនថ្នេរ និងរយះប្រអប់ដៃខាងស្តាំ។ ២-ឈ្មោះ ថុង សុភ័ក្ក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង២នាក់ស្នាក់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ៣-ឈ្មោះ វី កម្សាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួស ២កាំបិតចំដៃខាងឆ្វេងធ្ងន់ធ្ងរ អ្នក៣នាក់កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនរស្មី។

នៅមុនកើតហេតុជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូម៉ាកហុងដាគ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AM-1104 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិច ខណ:ជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងទំនើង ១ក្រុមមានគ្នាប្រមាណប្រហែល ៩នាក់ ជិះម៉ូតូហុងដាឌ្រីម ៣គ្រឿងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណ:មកដល់ជិតគ្នាម៉ូតូជនរងគ្រោះបានរេចង្កូតទៅឆាបម៉ូតូខាងពួកគេ ដែលកំពុងជិះ ហើយក៏បានការទាស់ពាក្យសំដីគ្នា បានជិះម៉ូតូដេញតាមវាយយកកាំបិតបុ័ងតោ កាប់ទៅលើក្រុមជនរងគ្រោះ ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៕ សុខាសែនជ័យ​


ចែករំលែក៖