ព័ត៌មានទាន់ហេតុការណ៍៖

ឆាបឆេះព្រះពុទ្ធរូបជាច្រើនអង្គ នៅក្នុង​វត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារអគ្គិភ័យ បានឆាបឆេះព្រះពុទ្ធករធ្វើពីឈើខូចខាតអស់ជាច្រើងអង្គនៅក្នុងវិហារធំក្នុងបរិវេណវត្ថុឧណ្ណាលោម តែពុំបណ្តាលឲ្យមានមនុស្សរងរបួសឬឆេះរាលដាលនោះឡើយ​ ។

ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១៨និង១៥នាទី​យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសុធារស នៅចំណុចក្នងវិហារធំវត្តឧណ្ណាលោមភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកមើលការខុសត្រូវព្រះសង្ឃព្រះនាម តឺលវ័ន្ត ព្រះជន្ម២៤ឆ្នាំ នៅវត្តឧណ្ណាលោមបានរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គីភ័យមបាញ់ពន្លត់បានទាន់ពេលវេលាលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ បានបញ្ជូនខាងម៉ូតូទឹករបស់សាលាខណ្ឌមកចំនួន៤គ្រឿង ប៉ុន្តែបាញ់តែ៣គ្រឿងតែប៉ុណ្ណោះ ។

មូលហេតុបណ្តាលឲ្យឆាបឆេះនេះ សមត្ថកិច្ចថាមកពីឆ្លងចរន្តអគ្គិសនី ចំពោះកណីអគ្គិភ័យនេះបានប្រើប្រាស់ទឹកអស់៣រថយន្ត ស្មើនឹង១២ម៉ែត្រគូប ជារថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញទើបរលត់ជាស្ថាពរនៅវេលាម៉ោង១៨ និង៤៥នាទីថ្ងៃដដែល​ ៕ ធឿនព្រែកជ័យ


ចែករំលែក៖