ខេត្តពោធិ៍សាត់៖ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបុកឃឿនស្ពាន បណ្ដាលឲ្យដួលបោកទៅកណ្ដាលផ្លូវ រថយន្តបើកស្របទិលកិនស្លាប់ភ្លាមៗ ចំណែករថយន្តបើករត់គេចបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកឃឿនស្ពានដួល បណ្ដាលឲ្យរថយន្តកិនស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ (លើស្ពានធ្លាម្អម) ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំណែករថយន្តបើករត់គេចបាត់ផងដែរ ៕ បុឹម ពិន