ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបែកកង់ក្រឡាប់ក្អួតចេញសុទ្ធតែឈើប្រណីត ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តក្រចេះ: រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងទំនងជាដឹកឈើលើសទម្ងន់ ហើយបើកលឿនទៀតបណ្តាលឲ្យបែកកង់រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ស្លាប់អ្នកបើកបរម្នាក់យ៉ាងអាណោចអាធ័ម និងរងរបួសធ្ងន់ព្រូម្នាក់។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃ ពុធ ១៤ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចប្រាសាទប្រាំ ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងបានធ្វើដំណើរដល់ចំណុចកើតហេតុខាង ស្រាប់តែបែកកង់ហើយបានរេចង្កូត ធ្លាក់ផ្លូវក្រឡាប់ទាំងកំរោល ដោយក្អួតចេញមកសុទ្ធតែឈើប្រណីតពេញមួយរថយន្ត ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ជួយសង្រ្គោះព្រូរថយន្តម្នាក់ដែលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ និងអ្នកបើកបររថយន្តដែលបាត់បង់ជីវិតយកទៅតម្កល់ក្នុងវត្តរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងឈើប្រណីតក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាណនគរបាលស្រុកស្រុកចិត្របុរី រង់ចាំដោះស្រាយតាមច្បាប់ ៕​ ប្រាថ្នា


ចែករំលែក៖