ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលមានមីស៊ីលឆ្លងទ្វីប និងគ្រាប់បែកបរមាណូប្រមាណ​២០០គ្រាប់ លោកខាងលិចធ្វើមិនដឹង?

ចែករំលែក៖

បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្ម ហាមប្រាមប្រទេសដែលជាសត្រូវរបស់ខ្លួនផលិតបរមាណូ តែប៉ុណ្ណោះ​​ ដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង ឬវេណេហ្ស៊ុយអេឡា​ ហើយកន្លងមក មានអ៊ីរ៉ាក់​ លីប៊ីជាដើម​ តែប្រទេសដែលបានព្រមព្រៀង ជាមួយអាមេរិក មិនផលិតបរមាណូ ត្រូវអាមេរិកវាយខ្ទេចអស់ហើយ។

ប្រទេសជាសត្រូវ ផលិតបរមាណូ គឺជារឿងខុសច្បប់ មិនអាចលើកលែង តែប្រទេសជាមិត្តដូចជាអ៊ីស្រាអែល លោកខាងលិចបែរជាធ្វើមិនដឹងទៅវិញ។​​នៅពេលនេះ អ៊ីស្រាអែល​ បានសាកល្បង​មីស៊ីល​ប្រភេទថ្មី Jericho អាចបំពាក់ក្បាល់គ្រាប់បរមាណូ​បានធ្វើឲ្យអ៊ីរ៉ង់​ បង្កើនល្បឿននៃការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម​។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បាន បង្ហាញ ក្តីបារម្ភយ៉ាងខ្លាំង​ ​ដោយលោកបានប្រកាសថា​ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់​មានក្តីបារម្ភ​ពីការសាកល្បង មីស៊ីលបរមាណូរបស់អ៊ីស្រាអែល ដែលមានគោលដៅ សម្តៅទៅលើប្រទេសអ៊ីរ៉ង់​។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានថ្កោលទោសយ៉ាងខ្លាំង ដល់បណ្តាប្រទេសលោកខាង​លិច ក្នុងនោះមាន អាមេរិក អាល្លឺម៉ង់ បារាំង​​ មិនដែលថ្កោលទោសដល់សកម្មភាព ផលិតបរមាណូ​​មីស៊ីលឆ្លងទ្វីបរបស់អ៊ីស្រាអែលនោះឡើយ តែបែរជាមកថ្កោលទោសអ៊ីរ៉ង់​​ដែលមិនមានអាវុធបរមាណូទៅវិញ​។

មីស៊ីល​ Jericho បានអភិវឌ្ឍន៍​៣ដំណាក់កាលមកហើយ ការចាប់ផ្តើមផលិតលើកដំបូង នៅអំឡុងឆ្នាំ​១៩៧០ ​អាចវាយប្រហារបានចម្ងាយ​៥០០គីឡូម៉ែត្រ បំពាក់ក្បាល់គ្រាប់​ទម្ងន់៤៥០គីឡូក្រាម​។ ដំណាក់កាលទីពីរ អំឡុងឆ្នាំ​១៩៨០​ វិវឌ្ឍកាន់តែទំនើបទំនើបជាងមុន ដោយបាញ់បានចម្ងាយដល់ទៅ​៣៥០០គីឡូម៉ែត្រ​។

ដំណាក់កាលទី​៣ អំឡុងឆ្នាំ​២០០០ មីស៊ីល​ Jericho ត្រូវបានអភិវឌ្ឍន៍ទៅជា Jericho-3​​អាច​វាយប្រហារគោលដៅក្នុងចម្ងាយ​ដល់ទៅ​៦៥០០គីឡូម៉ែត្រ។ ប្រភពព័ត៌មានខ្លះបានលើកឡើងថា​មីស៊ីលខាងលើ បាញ់បានចម្ងាយដល់ទៅ​១១.៥០០គីឡូម៉ែត្រ​។

អំពីគ្រាប់បែក បរមាណូ អ៊ីស្រាអែល មិនបានបដិសេធ​ថា​ខ្លួនមានឬអត់មាននោះឡើយ​។ ចាប់​តាំង​ពីអ៊ីស្រាអែល​បង្កើត​ប្រទេសនៅក្នុងឆ្នាំ​១៩៤៨​ ​មេដឹកនាំពេលនោះលោក​ Ben Gurion ​ប្រកាសថាអ៊ីស្រាអែលចាំបាច់ត្រូវតែមានបរមាណូ ទើបអាច​ការពារសន្តិសុខ របស់ខ្លួនបាន។​​តាំងពីពេលនោះមកអ៊ីស្រាអែលបានបង្កើនការផលិតគ្រាប់បែកបរមាណូ​ដោយទទួលបានការជួយជ្រោមជ្រេងពីប្រទេសមហាអំណាច​ក្នុងនោះមាន បារាំង អង់គ្លេស អាមេរិក ជាដើម​។

បច្ចុប្បន្នចំនួនក្បាលគ្រាប់បរមាណូ​​របស់អ៊ីស្រាអែល​​មិនទាន់ច្បាស់នោះឡើយ​​ ប៉ុន្តែក្រុមចារកិច្ចរុស្ស៊ីបាន​បញ្ជាក់ថា អ៊ីស្រាអែល មាន​គ្រាប់បែកបរមាណូ ពី​១០០-២០០គ្រាប់។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីស្រាអែលមានមីស៊ីលឆ្លងទ្វីងអាចបំពាក់ក្បាល់គ្រាប់បរមាណូជាច្រើន និងក្បាលគ្រាប់បរមាណូ​ប្រមាណ​ជិត​២០០គ្រាប់ ចំណែកអ៊ីរ៉ង់ វិញ មិនទាន់ទាំងមានមីស៊ីលឆ្លងទ្វីប និងគ្រាប់បែកបរមាណូ(សូម្បីតែមួយជំហៀង) ប៉ុន្តែអាមេរិក អ៊ីស្រាអែល និងបណ្តាប្រទេសលោកខាងលិច បារម្ភទៅហើយ​ចងតែវាយប្រហារអ៊ីរ៉ង់។

តើប្រទេសលោកខាងលិច មានគោលដៅអ្វីទៅលើប្រទេសអ៊ីរ៉ង់​ទើប​ ប្តេជ្ញាទប់ស្កាត់ប្រទេសនេះមានបរមាណូ​ ? បើអ៊ីរ៉ង់មានបរមាណូនោះ គោលដៅវាយប្រហារគ្មានអ្វីក្រៅពីប្រទេស​ អីរ៉ង់​ ដូច្នេះហើយ អីស្រាអែល និងអាមេរិក បានប្តេជ្ញា​ទប់ស្កាត់អ៊ីរ៉ង់​ផលិតបរមាណូ។

ពេលថ្មីៗនេះ ក្រុមចារកម្មអ៊ីស្រាអែល បានវាយតម្លៃថា​ នៅចុងឆ្នាំ​២០២០នេះ​អ៊ីរ៉ង់​ និង មានសារធាតុអ៊ុយរ៉ានីញ៉មចម្រើនរួចយ៉ាងតិច​៤០ គីឡូក្រាម​ គឺគ្រាប់គ្រាន់សម្រាប់ផលិត គ្រាប់បែកបរមាណូ​១គ្រាប់។

ក្រុមចារកម្មអ៊ីស្រាអែលបញ្ជាក់ថា បើទោះបីអ៊ីរ៉ង់ផលិតបានគ្រាប់បែកបរមាណូ ប៉ុន្តែប្រទេសនេះ មិនទាន់មានមីស៊ីល​ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ​។ ដូច្នេះអ៊ីរ៉ង់​ត្រូវចំណាយពេលយ៉ាងតិច២ឆ្នាំទៀតទើបអាចសម្រេចគោលដៅ​ មីស៊ីលបំពាក់បរម៉ាណូ​បាន។

ប្រភពព័ត៌មានពីអ៊ីស្រាអែល​បានឲ្យដឹងថា​បច្ចុប្បន្នអ៊ីរ៉ង់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉មនៅកម្រិត​៤ភាគរយនៅឡើយទេ​។ ដល់ពាក់កណ្តាលឆ្នាំ២០២០ និងកើនឡើងដល់​២០ ភាគរយ​ ហើយនៅចុងឆ្នាំ និងកើនឡើងដល់ទៅ​៧០-៩០ភាគ​ អាចផលិតគ្រាប់បែកបរមាណូ​បាន​។ ចំណែកមីស៊លបំពាក់ក្បាល់គ្រាប់បរមាណូ គឺអ៊ីរ៉ង់ មិនទាន់មាននោះឡើយ​។​ ដូច្នេះអ៊ីរ៉ង់ អាចលួចលាក់ផលិតមីស៊ីលឆ្លងទ្វីប បំពាក់ក្បាល់គ្រាប់បរមាណូ​ ក្នុងពេលព្រមគ្នា ទើបអាចសម្រេច ជោគជ័យនៅចុងឆ្នាំ​២០២០នេះ។

កន្លងមកប្រធានាធិបតីអាមេរិក​ ដូណាលត្រាំបានប្រកាសថា អ៊ីរ៉ង់​ មិនអាចមានគ្រាប់បែបបរមាណូជាដាច់ខាត​ បើលោកនៅកាន់អំណាចនោះ។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​អ៊ីរ៉ង់ អាចនឹងបង្កើនការផលិតអាវុធបរមាណូ ដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធិភាពបំផុត ក្នុងពេលដែលប្រទេសនេះ កាន់តែតានតឹងជាមួយអាមេរិក ​៕


ចែករំលែក៖