សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានក្នុងខេត្តមណ្ឌលគិរីតាមរយៈ នៃការកកើតមានសិប្បកម្មកែច្នៃឈើច្រើនកន្លែង។ គ្រាន់តែក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានរោងសិប្បកម្មកែច្នៃឈើមិនតិចជាង១០កន្លែងនោះឡើយ។ រោង សិប្បកម្មទាំងនោះត្រូវគេអះអាងថា ទទួលបានការអនុញ្ញាតពីប្រធានមន្ទីរកសិកម្មខេត្ត លោក សុង ឃាង។ ប៉ុន្តែលោក សុង ឃាង មិនដឹងថា តើសិប្បកម្មទាំងនោះបានឈើ មកពីណា ដើម្បីដំណើរការផលិតគ្រឿងសង្ហារិមនោះឡើយ។ ចំណុចនេះគួរតែមាន ការពិចារណាអំពីសិទ្ធិអំណាចរបស់ប្រធានមន្ទីរកសិកម្ម ដែលចេះតែចុះហត្ថលេខា អនុញ្ញាតឲ្យកើតមានរោងសិប្បកម្ម ប៉ុន្តែមិនបានសិក្សាអំពីប្រភពឈើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែនៅក្នុងភូមិពូទីត ឃុំប៊ូស្រាមានរោង សិប្បកម្មមិនតិចជាង១០កន្លែង ដែលកំពុងដំណើរការជាចំហក្រោមការអនុញ្ញាតច្បាប់ ដោយមន្ទីរកសិកម្ម។ រីឯម្ចាស់សិប្បកម្មទាំងនោះ ត្រូវគេអះអាងថាជាសាច់ឈាមរបស់ លោក អែម ពិសិដ្ឋ អភិបាលរងស្រុកពេជ្រាដា។ ពួកគេត្រូវរ៉ូវគ្នាជាមួយស្ថាប័នជំនាញនានា ដើម្បីបង្កើតឲ្យមានរោងសិប្បកម្មកែច្នៃឈើទាំងនោះ។ ពួកមន្រ្តីកសិកម្មជាអ្នក អនុញ្ញាតច្បាប់ ហើយនិងមានអ្នកឃុបឃិតផ្តល់ឈើ ដែលត្រូវបានដឹកចេញពីតំបន់ ការពារព្រៃអភិរក្សណាមលៀ។ អ្វីដែលសំខាន់នោះគឺថា ប្រភពនៃការកាប់ឈើមក ផ្គត់ផ្គង់រោងសិប្បកម្មទាំងនេះ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងដឹកចេញពីតំបន់ព្រៃ ការពារ ដែនជម្រកសត្វព្រៃភ្នំណាមលៀ។ ប្រភពរាយការណ៍ថា វាជាប្រព័ន្ធក្នុងការបន្ត កាប់ឈើចេញពីព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ។ វាជាការងាយស្រួលទេ ក្នុងការអូសឈើចេញពីតំបន់ភ្នំណាមលៀ ចូលមករោងសិប្បកម្មទាំងជាង១០កន្លែង នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនោះ។
ប្រភពរាយការណ៍ថា គេឃើញក្រសួងបរិស្ថានជាញឹកញាប់ចុះទៅកម្សាន្តមើលព្រៃ ព្រឹក្សានៅតំបន់ភ្នំណាមលៀនោះដែរ ប៉ុន្តែមិនដឹងថាប្រទះភ្នែកចំពោះការកាប់ឈើ ចេញពីព្រៃអភិរក្សមកផ្គត់ផ្គង់រោងសិប្បកម្មជាង១០កន្លែងនោះដែរ ឬទេ? ជាងនេះទៅ ទៀត ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី ទំនងជាងគិតថា វាជារឿងតូចតាច ចំពោះករណីនៃការបង្កើតឲ្យមានរោងសិប្បកម្មជាង១០កន្លែង គ្រាន់តែនៅភូមិពូទីត ឃុំប៊ូស្រានោះ។ វាជារឿងតូចតាច ប៉ុន្តែឈើត្រូវបានកាប់ និងដឹកចេញពីតំបន់ការពារ ភ្នំណាមលៀមិនមែនជារឿងតូចតាចទេ។ ដូច្នេះទាំងក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹក នាំខេត្តមណ្ឌលគីរីគួរចំណាយពេលទៅពិនិត្យមើលរោងសិប្បកម្មកែច្នៃឈើ នៅស្រុក ពេជ្រាដា នោះផង ពីព្រោះស្ថានភាពផ្លូវនៃការធ្វើដំណើរ ទាំងពីភ្នំពេញទៅខេត្តមណ្ឌល គិរី និងពីក្រុងសែនមនោរម្យទៅឃុំប៊ូស្រា ងាយស្រួលធ្វើដំណើរទេ៕