ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក៣នាក់, កងរាជអាវុធហត្ថផ្ទៃប្រទេស២នាក់ មធ្យោបាយរថយន្ត២គ្រឿង អាវុធ Ak04 ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការស្រុក សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃរវៀង ចុះបង្ក្រាបបទល្មើសព្រៃឈើចំណុចលេខ64 577- 63 439 ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ពោធិ៍សាត់ ។

កម្លាំងជំនាញចាប់ឃាត់រថយន្តម៉ាកធុនដ្រា ពណ៌ប្រផេះ១គ្រឿង ស្លាកលេខភ្នំពេញ 2s 9154, ឈើអារប្រភេទរាជកុលចំនួន05សន្លឹក ស្មើពីរម៉ែត្រគូប និងប្រាំពីរយសាមសិប, ចំណែកអ្នកបើកបរគេចខ្លួន ។

វត្ថុតាងត្រូវបានប្រគល់រក្សាទុកនៅអង្គការសម្ព័ន្ឋមិត្តសត្វព្រៃរវៀង៕ ប៉ឹម ពិន


ចែករំលែក៖