ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រមឹកម្នាក់ស្រវឹងស្រាទាញដំបងវាយព្រះសង្ឃ២អង្គឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសប្រមឹកម្នាក់ស្រវឹងស្រាទាញដំបងវាយសង្ឃពីរអង្គ របួសធ្ងន់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅវត្តពោធិអណ្តែត ហៅ(វត្តបឹងខ្វែក) ស្ថិតនៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆុង ខា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ។

ព្រះសង្ឃរងគ្រោះ ទី១.ព្រះនាម លោកតា ជួប លី ព្រះជន្ម៧៣វស្សា និងទី២ ព្រះនាម សុខ ម៉េត ព្រះជន្ម១០វស្សា ព្រះអង្តទាំងពីរគង់នៅវត្តបឹងខ្វែក ឃុំឈូក ។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចឃាតខ្លួនបញ្ចូនទៅស្នងការខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖