ព័ត៌មានទាន់ហេតុការណ៍៖

រឹបអូសឧបករណ៍ប្រព្រឹត្តអំពើចោរកម្មជាច្រើនពីបុរសម្នាក់ពេលបង្រ្កាបគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ កម្លាំង​សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបាន​ឃាត់ខ្លួនបុរស​ម្នាក់​ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹកថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន តែ​សមត្ថ​កិច្ច​រឹបអូស​បាន​វត្ថុ​តាង​ដទៃ​ទៀត​ជា​ច្រើន​ប្រភេទ ​ដែល​គេ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្មនាពេលកន្លងមក ​ ។

លោក​ពេជ្រ សា​រ៉េ​ន អធិការ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ូ​ន ណុ​ប អាយុ​៣៤​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​-ឃុំ​ខាងលើ​ ។ ជន​នេះ ​ត្រូវ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​តាម​ឃាត់ខ្លួន​បាន នៅ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង ​ ​ ប៉ុន្តែ​បន្ទាប់​ពី​ឃាត់ខ្លួន​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន ដែល​ជន​នេះ​រក្សា​ទុក​ជាប់​ខ្លួន កម្លាំង​ជំនាញ​ក៏​បាន​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន​ទៀត ដែល​លាក់​ទុក​នៅ​ឯ​ផ្ទះរបស់ខ្លួន ហើយ​វត្ថុ​តាង​ទាំងនោះ​យើង​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ទៀត​ផង​ ។

នៅ​ក្នុង​កំណត់ហេតុ​ដកហូត វត្ថុ​តាង​ដែល​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ដកហូត​ពី​ជនសង្ស័យ​មាន​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១​ថង់​, កូនជញ្ជីង​ថ្លឹង​គ្រឿងញៀន​១, សម្ភារ​:​វេច​ខ្ចប់​និង​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​, លុយ​ខ្មែរ​ជាង​២​លាន​រៀល​, លុយ​ថៃ​ជាង​២,២០០០​បាត​, លុយ​ដុល្លា​១៧៥​ដុល្លារ​, កូន​កាំ​បិទតស្នៀត​៣, ពូថៅ​២, ម៉ូ​ទ័​រ​ឆក់​ត្រី ម៉ូ​ទ័​រ​កាត់ដែក ម៉ូ​ទ័​រ​ស្វាន ប៉ុ​ស​ផ្សារ​ដែក​, ស្នប់​សប់​កង់​៣, បំពង់​បូម​ខ្យល់​៧, កាណុង​កាំភ្លើង​១​ដើម​, កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​១​ដើម​, កាំភ្លើង​វែ​វ​កែ​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម និង គ្រាប់កង់​មួយ​ចំនួន​ទៀត​ ដែលឧបករណ៍ទាំងនេះអាចជនសង្ស័យទាំងនេះយកទៅប្រព្រឹត្តអំពើចោរកម្មផងដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​អ៊ូ​ន ណុ​ប បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​បាន​ដកហូត​ទាំង​អស់នោះ​ហើយ ​ ។ រីឯ​សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ចម្លើយ​សារភាព វត្ថុ​តាង​មួយ​ចំនួន​ក្រៅពី​គ្រឿងញៀន គឺជា​របស់​ខ្លួន តែ​មួយ​ចំនួន​ទៀត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ដែន​ជន​នេះធ្លាប់​បាន​ប្រព្រឹត្ត​នាពេលកន្លងមក ។

ទោះ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​បន្ត​ទៀត ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​នៃ​វត្ថុ​តាង​ទាំងនោះនិងទីកន្លែងដែលជនសង្ស័យប្រព្រឹត្ត មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​និង​វត្ថុ​តាង​ទៅ​តុលាការ​៕ ប្រាថ្នា


ចែករំលែក៖