ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាឆ្កឹះសោបន្ទប់ជួលប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវបាននគរបាលឃាត់ខ្លួនកាលពី១០ និង៣០ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈកំពុងឆ្កឹះសោបន្ទប់ជួលប្រជាពលរដ្ឋហើយម្ចាស់មកទាន់ ។
ជនសង្ស័យឈ្មោះ យឹន សុជាតា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះរួមមាន ៖១/ឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ២/ឈ្មោះ ផេង ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ៣/ឈ្មោះ អាន ស្រីវីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់បន្ទប់បានចេញទៅធ្វើការបាត់អស់ ដោយចាក់សោបន្ទប់ត្រឹមត្រូវ ស្រាប់តែជនសង្ស័យបានមកធ្វើសកម្មភាពឆ្កឹះសោរបន្ទប់លួចទ្រព្យសម្បត្តិបានសម្រេចចំនួន២បន្ទប់រួចទៅហើយ ខណៈបន្តទៅឆ្កឹះសោរបន្ទប់ទី៣ស្រាប់តែម្ចាស់មកទាន់ ។
ប្រភពព័ត៌មានបានបន្តថា ពេលនោះម្ចាស់បន្ទប់សួរនាំជនសង្ស័យប្រាប់ថាគេមកលេងបន្ទប់មិត្តភក្តិភ្លាមនោះជនសង្ស័យក៏ស្រែកឆោឡោឡើង និងឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យឆែកឆេររកឃើញ ដែកចុងស្រួចតូចពណ៌ខ្មៅ សម្រាប់ឆ្គឹះចំនួន ១ទូរស័ព្ទម៉ាក ហ៊ូវៃមួយគ្រឿងម៉ូតូ ហុងដា សេ៥០ គ្មានផ្លាកលេខមួយគ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ