ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបើកបោះពួកជ្រុលទៅបុកថ្មក្បាលនាគពុះចែកទ្រូង ក្រឡាប់បះកង់ទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបោះពួយបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងារកង់ឡើងលើទ្រមេឃ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១០និង៥០នាទី យប់ ថ្ងៃ ២ ខែកុម្ភៈ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1302 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនដូចហោះ បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់៣កង់ ចំណែករថយន្ត ក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតផ្នែកខាងមុខ និងខាងលើស្ទើរតែទាំងស្រុង តែមិនបង្កឲ្យមានអ្នករបួសចំណែកអ្នកបើកបរ បានលូនចេញពីរថយន្តគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងស្ទូចយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ សរស្មី


ចែករំលែក៖