ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈមួយរយៈ ម៉េង យៀកលី ចូលរោងការជាមួយអ្នកជំនួញ

ចែករំលែក៖

ភ្នំពេញ៖ អតីតFreshie Girl ចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ ២០១៥ កញ្ញាម៉េង យៀកលី បានបាត់មុខពីសិល្បៈមួយរយៈនោះ ស្រាប់តែលេចមុខចូលរោងការជាមអ្នកជំនួញទ្រព្យស្តុកម្នាក់បាត់ទៅហើយ។ ពិធីមង្គលការនាងត្រូវបានធ្វើឡើងយ៉ាងធំដុំកាលពីថ្ងៃទី០២ ខែ កុម្ភៈ ឆ្ន២០២០ ។

ដឹកដៃអ្នកជំនួញមានមុខមាត់ចូលរោងការជាផ្លូវការចាកភាពនៅលីវ  ម៉េង យៀកលី ក៏អញ្ជើញភ្ញៀវកុះករប្រមាណជាង១ពាន់នាក់ចូលរួម ក្នុងនោះមានទាំងសិល្បករ ពិសេសក្រុមអ្នកជំនួញមានមុខមាត់ក្នុងសង្គមស៊ីវីល័យផងដែរ។

តារាស្រីរូបនេះលើកឡើងថា  ស្វាមីនាងមានវ័យជាង៣០ឆ្នាំ មានឈ្មោះថាលោក ចន ប្រុស ត្រូវបានគេស្គាល់ថាជាបុគ្គលល្បីលើជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុនដ៏ធំសម្បើមមួយ។  តារាស្រីវ័យ ២៦ឆ្នាំ រូបនេះបានបញ្ជាក់ថាក្រោយបានលទ្ឋផលល្អ ក៏ងាកទៅបំពេញការងារ ជាពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៏បាយ័នប្រមាណជាង១ឆ្នាំ ក្រោយមកនាងរវល់នឹងការងារលក់ផលិតផលថែរក្សាសម្រស់ទើបមិនមានពេលវេលាច្រើនជាមួយសិល្បៈ។ យ៉ាងណាក៏ដោយនាង មិនទាន់អស់អាឡ័យទាំងស្រុងនោះទេទាក់ទិន សិល្បៈនាង នឹងធ្វើការងារអ្វីមួយលើកស្ទួយសិល្បៈព្រោះសិល្បៈក៏បានតស៊ូច្រើនដែរ។ ទាក់ទិនចំណងស្នេហ៏ យៀកលី បង្ហើបថាស្គាល់ស្វាមីរូបនេះតាំងតែពីនៅរៀនសាកលវិទ្យាល័យ នាងស្គាល់តាមរយៈមិត្តភ័ក្កិណែនាំ និងមិនដែលគិតថាបានក្លាយជាស្វាមីអ្វីទេ ។ ចាប់តាំងពីពេលនោះ មកចេះតែរាប់អានគ្នា ឈ្វេងយល់ពីគ្នា ក្រោយពីគាត់ធ្វើការដាស់តឿន អោយព្យាយាមរៀនអោយច្រើន ទើបពេលនេះដឹងថា មុខរបរអ្វីក៏ដោយបើ មិនមានចំនេះដឹងក៏មិនរលូនដែរ។

ម៉េង យៀកលី ក្រោយរៀបការស្វាមីចង់ បានកូនឆាប់ៗ ដោយនាងបង្ហើបថាគ្រួសារចង់បង្កើត កូនអោយគ្រប់៤ តែមិនដឹងបែបណានោះទេ។ ការចំណាយនាពិធីការនេះ ក៏កូនក្រមុំសុំលាក់តម្លៃសិន ដោយចាយផ្នែកនេះនោះជាបន្តបន្ទាប់៕ វឌ្ឍនា


ចែករំលែក៖