ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាលួចម៉ូតូ២នាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាលួច២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ  កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១៦និង៣០ នាទី នៅចំណុចភូមិកណ្តាល១  សង្កាត់ច្បារអំពៅទី២  ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យ០២នាក់ មានឈ្មោះ ១-ឈ្មោះស វ៉ាវីរៈយុទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ២-ឈ្មោះពាក្យ លីត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យ ស្នាក់នៅភូមិកណ្តាល១ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះឈ្មោះឈាន ស្រីធឿន ភេទ ស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ ។

ប្រភពពីនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថាកាលពីថ្ងៃទី ០១ ខែកុម្ភៈ ២០២០ ម៉ោង២២និង២០នាទី នារីរងគ្រោះទុកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FX-២១០៤ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចដើរទៅលេងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ០២នាក់ នាំគ្នាលួចយកម៉ូតូរបស់ជនរងគ្រោះ បណ្តើរគេចខ្លួនយកទៅលាក់ទុកនៅផ្ទះគេទុកចោលនៅមាត់ទន្លេ។ លុះដល់ថ្ងៃទី ០២ ខែកុម្ភៈ ២០២០ ម៉ោង១៦និង៣០ នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងដក ហូតម៉ូតូ០១គ្រឿង ម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បច្ចុប្បន្នជសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ  ហើយជនសង្ស័យជាមុខសញ្ញាសេពគ្រឿងញៀន ៕ សណ្តោស


ចែករំលែក៖