ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកលោក ផាព្រីកមួរហ្វី(H.E.W, Patrick Murphy)ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែង ការណ៍ការកោតសរសើរចំ ពោះការរីក ចម្រើនរបស់រាជធានីភ្នំពេញ និងមានសន្តិសុខល្អសេសគឺរក្សាសន្តិសុខ ជូនបុគ្គលិកស្ថានទូតបានយ៉ាងល្អប្រសើរ ។ ជាងនេះទៅទៀត ក្នុងពិធីខួបគម្រប់៧០ឆ្នាំនៃទំនងការទូតកម្ពុជានិងសហរដ្ឋ អាមេរិក គឺរក្សាបានននូវសន្តិ សុខយ៉ាងល្អ។
ការបង្ហាញពីអារម្មណ៍បែបនេះរបស់ លោកផាព្រីកមួរហ្វីបានធ្វើឡើងក្នុងជំ នួបជាមួយ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីរសៀលថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលា រាជធានីភ្នំពេញ។
ក្រៅពីសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនជាមួយនឹងបញ្ហាសន្តិសុខល្អហើយនោះ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំជាគម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះរៀបចំឡផង ដោយសហរ ដ្ឋអាមេរិក ។ គម្រោងនេះនឹងមានអត្ថប្រយោជន៍ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញនិង កណ្ដាលទីក្រុងផ្សេងទៀត។
លោក បន្តថា ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរនៅសហរដ្ឋអាមេរិក យើងបានធ្វើសន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយដែរ ក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង បីបានចូលរួម ក្នុងនោះមានទីក្រុងសៀមរាបបាត់ដំបងនិងរាជធានីភ្នំពេញ ។សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឲ្យប្រទេសប្រទេសកម្ពុជាធ្លាក់ដល់ចំណុច សូន្យ ។ប៉ុន្តែដោយការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនៃការរីកចម្រើនរាជធានីភ្នំពេញនេះភ្នំពេញ ក៏មានបញ្ហា ប្រឈមជាច្រើនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម ដែលបញ្ហានេះរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយផងដែរ ។
ឯកឧត្ដម បញ្ជាក់ផងដែរថា ចំពោះបញ្ហាសន្តិសុខគឺឃើញថារាជធានីភ្នំពេញមានសន្តិសុខល្អប្រសើរហើយប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀតដែលជាកង្វល់ដ៏ខ្លាំងរបស់រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលវាបានសម្លាប់និងខូចខាតទ្រព្យសម្បត្តិរាល់ថ្ងៃ ។
ចំពោះបញ្ហាសំរាម លោក ឃួង ស្រេងបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ពោលគឺអាច ៦ទៅ៧ខែទៀត បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរជាងនេះ មិនខាន។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងរាជធានីនិងបណ្តានៃសហរដ្ឋអាមេរិកគិតចាប់ពីឆ្នាំ
រាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធសហរដ្ឋអាមេរិក០៣ រួមមាន១.ថ្ងៃខែមីនាឆ្នាំ២០១៣ទីក្រុងនៃរដ្ឋCleveland City, Tennessee ។ ២. ថ្ងៃខែមករាឆ្នាំ២០១៥ ទីក្រុងនៃរដ្ឋម៉ាសាឈូសេត (Lowell City, Massachusetts )។៣.ថ្ងៃខែមករាឆ្នាំ២០១៩ទីក្រុង។ នៃរដ្ឋកាលីហ្វរញ៉ា(Long Beach City, California)។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា ទីក្រុងណាក៏ដូចជាទីក្រុងណាដែរ បញ្ហាប្រឈមទៅលើបញ្ហាកកស្ទះចរាចរណ៍ សំណល់ បញ្ហាដីធ្លីខ្យល់អាកាសជាដើម ជាបញ្ហាប្រឈមមួយ ទីក្រុងណាក៏មានបញ្ហានេះដែរ ដែលបញ្ហាទាំងនេះគឺជាបញ្ហាទាំងអស់គ្នា៕ សំរិត