ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំមួយគូ ពាក់ព័ន្ធករណីជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម facebook ។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរោងអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិផ្ចិកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាល ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ មុត សាមៀន ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានឃាត់ខ្លួនខណៈកំពុងថតរូបពិធីអាពាហ៍ពិពាហ៍កូនកំលោះក្រមុំមួយគូរ ស្ថិតក្នុងភូមិ.ឃុំខាងលើ ។
របាយការណ៍ដដែល ការឃាត់ខ្លួនជនសង្ស័យក្រោយទទួលបញ្ជាថ្នាក់ដឹក់នាំខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីជេរប្រមាថថ្នាំក់ដឹកនាំសម្រេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា តាមបណ្ដាញសង្គមfacebook ជនសង្ស័យ(មុត សាមៀន) បានប្រគល់ទទួលជូនលោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ បុឹម ពិន