ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាក សែនសូនីតា និងគូស្នេហ៍ត្រៀម១០ម៉ឺនដុល្លារមង្គលការសណ្ឋាគារកម្រិតផ្កាយ៥

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត តារាសម្តែងស្រីស្រស់សោភាកញ្ញា ម៉ាក សែនសូនីតា ហៅតូត និងអតីតផលិតករភាពយន្ត លោក ប៉ុល វិបូ នឹងចូលរោងការហើយ នៅពាក់កណ្តាលខែមីនាខាងមុខ។ ពិធីមង្គលរបស់ពួកគេក៏ដើម្បីរៀបចំពិធីមង្គលដ៏ធំដុំនេះនឹងត្រូវធ្វើឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ដោយពួកគេអាចចាយប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកឯណោះ ។

ក្រោយភ្ជាប់ទំនាក់ទំនងស្នេហារយៈពេល៥ឆ្នាំរួចមកតារាសម្តែងស្រីស្រស់សោភាកញ្ញា ម៉ាក សែនសូនីតា ហៅតូត និងអតីតផលិតករភាពយន្តពោះម៉ាយ លោក ប៉ុល វិបូ នោះពួកគេបានកំណត់ថ្ងៃចូលរោងការចាផ្លូវការហើយគឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។ មង្គលការរបស់ពួកគេត្រូវតែធំដុំ ពោលគឺភ្ញៀវប្រមាណជាង១ពាន់នាក់ចូលរួមដែលភាគច្រើនជាសិល្បករ និងអ្នកជំនួញ។ ពិធីនេះក៏នឹងត្រូវធ្វើឡើង នៅសណ្ឋាគារកម្រិតផ្កាយ៥គឺសណ្ឋាគារសុខាភ្នំពេញ។

លោក ប៉ុល វិបូ អនាគតស្វាមី តូតា បានលើកឡើងថា ជាមង្គលការថ្នាក់កណ្តាលតែប៉ុណ្ណោះ ហើយការចំណាយក៏មិនទាន់អាចកំណត់បាននោះទេ។ ទោះជាយ៉ាងណាតាមការបង្ហើបរបស់អ្នកធ្លាប់រៀបចំកម្មវិធីនៅសណ្ឋាគារលំដាប់ផ្កាយ៥នេះយ៉ាងហោចណាស់ក៏ត្រូវត្រៀមចាយប្រមាណ១០ម៉ឺនដុល្លារដែរបូករួមទាំងការតុបតែងឆាក សម្អាងការ អាហារ និងស្រាទទួលភ្ញៀវ។ ទោះជាយ៉ាងណាបញ្ហាញលុយកាក់ចំណាយលើមង្គលការមិនមែនជាបញ្ហាសម្រាប់ពួកគេឡើយខណៈដែលបច្ចុប្បន្នពួកគេមានធនធាន មុខជំនួញក្នុងដៃជាច្រើនរួមគ្នា។ សម្រាប់ការប្រឡូកសិល្បៈវិញស្វាមីនាងបានបើកឱកាសឲ្យនាងពេញទំហឹងក្រោយពេលរៀបមង្គលការរួច។

គេចាំបានថា ចំណងស្នេហ៍រវាង លោក ប៉ុល វិបូ និងតារាសម្តែងតូតា ត្រូវបានលេចចេញឡើងរយៈពេល៥ឆ្នាំមកហើយពោលគឺក្រោយពីនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង ចន្ទ្រា របស់ផលិតកម្មAngkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនេះតែម្តង។ ពួកគេបានបង្ហាញចំណងស្នេហ៍ដោយបើកចំហរក្រោយពីលេចចេញដំណឹងនៅផ្ទះក្រោមដំបូលតែមួយនេះផងដែរ។ថ្មីៗនេះ តូតា បានងាកទៅធ្វើជំនួញជាមួយគូស្នេហ៍ច្រើនជាងលេងសិល្បៈ ដូចជា បើកភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់ដែលចំណាយទុនអស់រាប់សែនដុល្លារទៀតផង។ អនាគតស្វាមីតូតា ប្រាប់ថាក្រោយរៀបការរួចលោកនៅមិនទាន់កំណត់ទីតាំងដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅឡើយ គឺចង់ឲ្យភរិយាជាអ្នកកំណត់ ហើយសម្រាប់ការទទួលយកដំណក់ឈាមរួមគ្នាដំបូងនោះលោក និងភរិយាពិតជាត្រេកអរប្រសិនបើរៀបការរួចភ្លាមមានកូនចៅភ្លាមៗ ៕ វឌ្ឍនា


ចែករំលែក៖