ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានកម្ពុជាទទួលបានការបណ្ដុះបណ្ដាល ស្ដីពីច្បាប់នៃរបបអ្នកសារព័ត៌មាន

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកសារព័ត៌មានទទួលបានការបណ្ដុះបណ្ដាល ស្ដីពីច្បាប់នៃរបបអ្នកសារព័ត៌មាន ដោយមានមេធាវី លោក អ៊ុន ច័ន្ទថុល ការពារក្ដីសម្រាប់អ្នកសារព័ត៌មាន មកពីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) ការទទួលបានចំណេះដឹងផ្នែកច្បាប់នេះ ត្រូវបានអង្គការ Internews ជាអ្នកឧបត្ថម្ភគាំទ្រ និង សហការ ជាមួយ រដ្នបាលសាលា ខេត្ត សៀមរាប , មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំបើកវគ្គបណ្ដុះបណ្ដាលការអនុវត្តន៍ច្បាប់ ស្ដីពីរបបសារព័ត៌មាន ជាលើកទី៣ ដោយលើកទី៣នេះបានសិក្សាពេញមួយថ្ងៃនៅសណ្ឋាគារ ម៉េម័រ​ សៀមរាប ដោយបញ្ចប់វគ្គសិក្សានៅល្ងាចថ្ងៃទី០៦ខែកុម្ភះ ឆ្នាំ២០២០ ។

លោក មេធាវី រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវពឹងផ្នែកទៅលើកត្តា ៣ចំនុច គឺ ទី១ ត្រូវប្រកាន់ជាប់នូវច្បាប់របបសារព័ត៌មាន! ទី២ ត្រូវមានក្រំសីលធម៍ សច្ចះភាព ភាពត្រឹមត្រូវមិនលំអៀង ត្រូវទទួលយកតែព័ត៌មានពិត ហេតុការណ៍ពិតមិនចម្លងទាំងស្រពិចស្រពិល! ទី៣ គិតពិចារណាច្បាស់លាស់ អព្យាក្រិត្រ និងភាពទទួលខុសត្រូវលើព័ត៌មានដែលបានចេញផ្សាយ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីរបបសារព័ត៌មាននេះគឺជួយតម្រង់ផ្លូវសម្រាប់អ្នកសរសេរព័ត៌មាន ឲ្យបានត្រឹមត្រូវតាមក្រមសីលធម៍ ប្រកបដោយវិជ្ជាជីវៈ ទាំងការបញ្ចេញព័ត៌មាន ទាំងសិទ្ធិទទួលព័ត៌មាន ។

លោកក៏បានដាស់តឿនអ្នកសារព័ត៌មានឲ្យយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវះ ក្រំសីលធម៍ មិនបំរើឲ្យគណះបក្ស និងជាព័ត៌ពិតច្បាស់លាស់ជាក់លាក់ ។ ត្រូវសង្កត់ធ្ងន់ទៅលើកត្ដា ៧ចំនុចគឺ ទី១ ព័ត៌មានដើរតួរយ៉ាងសំខាន់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។ ទី២ ការផ្ដល់ព័ត៌មានពិត និងការផ្សព្វផ្សាយព័ត៌មានពិត អាចជួយសង្គមរីកចំរើន ។ទី៣ ការសរសេរព័ត៌មានគឺក្នុងន័យរិះគន់ដើម្បីស្ថាបនា កុំសរសេរបែបវាយប្រហារ តាមផ្លូវអារម្មណ៍អុចអាល តាមកំហឹង។ទី៤ ការសរសេរព័ត៌មានត្រូវប្រកាន់ជាប់ និងក្រំសីលធម៍ និងវិជ្ជាជីវះ។ទី៥ កុំធ្វើខ្លួនជាអាជ្ញាធរ តុលាការ សមត្ថកិច្ចដើម្បីតែផលប្រយោជន៍ណាមួយនោះ។ទី៦ ចូលរួមប្រឆាំង និងព័ត៌មានក្លែងក្លាយ តាមរយះការបញ្ចេញព័ត៌មានពិតក្នុងការបន្សាបឲ្យបានជាអតិបរិមា។ទី៧ត្រូវធ្វើទំនើបកម្មតាមរយះការផ្សព្វផ្សាយទាំងសមាភាព និង ធនធានមនុស្សស្របតាមការអភិវឌ្ឍន៍របស់សង្គមជាតិនៅលើពិភពលោក ។

ម្យ៉ាងទៀត ព័ត៌មានត្រូវសរសេរដោយទុកចិត្តបានគ្រប់ជ្រុងជ្រោយមានវិសាលភាព និងប្រសិទ្ធិភាពព័ត៌មាន !កុំសរសេរឲ្យតែរួច លឿន ប្លែក ឲ្យគេចាប់អារម្មណ៍ ខ្វះការប្រុងប្រយ័ត្ន មានការចន្លោះប្រហោងដែលអាចធ្វើឲ្យព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ បំភ្លើស បំប៉ោងនោះនាំឲ្យពលរដ្ន និងអាជ្ញាធរមានការថ្នាំថ្នាក់ និងគ្នា និងគ្រោះថ្នាក់អសន្ដិសុខក្មុងសង្គម៕ប៊ុនរិទ្ធី


ចែករំលែក៖